ឆ្ងល់ឲ្យតែដេកលក់ ដឹងតែយល់សប្តិឃើញ មនុស្សដែលស្លាប់ទៅ (ខ្មោច)!! តាមពិតទៅគេចង់មក…


មនុស្សយើងភាគច្រើនបានជឿថា ៖ មនុស្សជាទីស្រលាញ់ពែលដែលបានស្លាប់ទៅ​ហើយនោះ គឺ​នៅតែមានវិញ្ញាញ​វិលវល់ នៅ​ក្បែរខ្លួន​យើងជា​និច្ច ហើយរហូត​មានមនុស្ស​មិនតិចទេ ដែល​តែងឧស្សាហ៍យល់​សប្តិឃើញ​អ្នកស្លាប់ទៅហើយមកប្រាប់នេះប្រាប់នោះ។
បើយោងតាមគេហទំព័រ Psychology Today លោក​វេជ្ជបណ្ឌិត Patrick ​McNamara បាន​លើកឡើងថា មនុស្សភាគ​ច្រើនអាចសុបិន​ឃើញ អ្នកស្លាប់មក​និយាយប្រាប់ និងឃើញ​ដូចជាសកម្មភាពពិតៗចឹង​ នោះហើយដែលយើងនិយាយថា (ពួកគេមកលេង) ។




សុបិន្តអ្នកស្លាប់មកលែងគឺមានលក្ខណៈបែបនេះ ៖

• លក្ខណៈ​មកប្រាប់ថា រឺផ្តល់ដំណឹងអ្នក​ថា ពួកគេសុខសប្បាយ​ទេ និង​នៅក្បែរអ្នកជានិច្ច ។
• លក្ខណៈ​សកម្មភាព ដែលអ្នកស្លា​ប់តែងតែធ្វើ​កាលនៅរស់ (ជួនកាលមានសំលែង មាន​រូបរាងក្មេង​ស្អាតដូចនៅ​រស់) ។
• រឺសុបិន​មានលក្ខណៈ​ធម្មតាៗ សាមញ្ញដូ​ចពិតៗ មិន​ដូចជាសុបិន​ដទៃដែល​មានលក្ខណៈរញ៉េរញ៉ៃ​នោះទេ ។
• ហើយ​នៅពេល​ដែលអ្នក​ភ្ញាក់ អ្នកចង​ចាំសុបិនយ៉ាង​លម្អិតតែម្តង និង​ហាក់ដូចជាពិតៗ​ថែមទៀតផង ។
• នៅក្នុងសុបិន​អ្នកស្លាប់​ច្រើនតែ​ផ្តល់សារ រឺ​ ដំណឹង ​តាមរ​យៈផ្លូវ​ចិត្ត និង​ផ្លូវកាយ ជា​ជាងនិយាយ ។
• ហើយ​ជាញឹកញាប់សុបិន​ទាំងនោះ តែង​មានភា​ពខុសៗគ្នា​ (អត្ថន័យ​និង​សារពីអ្នក​ស្លាប់ខុសៗគ្នា​) ។
• ហើយ​សុបិនទាំងនោះ​ ច្រើន​តែមាន​រូបភាពរង្វង់​វិលវល់ នៅ​ពេលជិត​បញ្ចប់ និងជួនកាល​សុបិនបន្ត​គ្នាថែមទៀតផង ។

អត្ថន័យមួយចំនួន ដោយមនុស្សស្លាប់ទៅហើយតែមានវត្តមានក្នុងសុបិន ៖

• ពួកគេ(​អ្នកស្លាប់​)មកការពារអ្នក រឺមកណែនាំ​អ្នក និង​ផ្តល់ដំណឹងឲ្យអ្នក​មុនពេលមានរឿងអ្វី​មួយកើតឡើ​ង​។
• ពួកគេ​ មក​ដើម្បីប្រាប់ដំណឹងអោយឲ្យអ្នកបានដឹងមុន ។
• ពួកគេ មកដោះ​ស្រាយនូេះរឿងរ៉ាវមិន​ដាច់ស្រេច​កាលពីនៅរស់​ ឬ​មកសុំការអភ័យទោស​ពីអ្នកក៏ថាបាន ។
• ពួកគេ មកលួងលោម​អ្នកថា ពួកគេ​មិនអីទេ ។ ពួកគេ​ នៅភពមួយផ្សេង បានសុខហើយកុំបារម្មណ៏អី ។
• ពួកគេ មកនេះចង់ប្រាប់អ្នក​ថា បើទោះបីជាស្លាប់ ក៏​នៅមានជីវិត​ជាវិញ្ញាណដែរ ។
ដូចនេះហើយ ​ប្រសិនបើ អ្នកសុបិន្ត ឃើញសាច់ញាតិ ឬ អ្នកស្គាល់ដែលស្លាប់ ក្នុងសុបិន្ត សូម​អ្នកព្យាយាម​ស្វែងរកមូលហេតុ​ និង អត្ថន័យ ដែលពួកគេព្យាយាមប្រាប់​អ្នកផង ពីព្រោះ រាល់សុបិន្ត​របស់ពួកគេ សុទ្ធ​តែមាន​បង្កប់ដំណឹង​ ឬ សារមកជាមួយផងដែរ ។
ប្រភព៖ konpov.com