អនាគតកុមារា ហ៊ឺ ទៀងគីមហុង?បើស្រឡាញ់ប្អូនប្រុសគីមហុង និងដើម្បីកម្ពុជាយើង! សូមជួយស៊ែរ !ដើម្បីលើកទឹកចិត្តប្អូន


តាមរយះហ្វេកផ្លូវការរបស់ បងប្រុស​ Duong Daraបានបង្ហោះសារមួយដែលទាក់ទងនឹងអនាគតកុមារា ហ៊ឺ ទៀងគីមហុង?សូមអានសារដែលគាត់បង្ហោះទំាងអស់គ្នា៖

ក្មួយប្រុស ហ៊ឺ ទៀងគីមហុង ព្រឹកមិញបានផ្ញើសារមកខ្ញុំថា “iPad is so cool !”។ កុមារដ៏សែនឆ្លាតនេះ គឺត្រូវការគិតគូរយ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយ លោកគ្រូ និងជាមួយមនុស្សជុំវិញដែលកុមារមានទំនុក ចិត្ត ព្រមទាំងក្រសួងពាក់ព័ន្ឋនិងសាលារៀន។ ខ្ញុំនឹងបន្តខិតខំសហការជាមួយឪពុកម្តាយ ក្មួយគីមហុង ក្រសួងជំនាញ និងសាលារៀន ដើម្បីជួយរកផ្លូវដ៏ល្អបំផុតមួយសម្រាប់កុមារ។ ព្រោះថា គីមហុង មិន ត្រឹមតែជាសិស្សឆ្លាតធម្មតាទេ ប៉ុន្តែគឺជាកុមារដែលមានសមត្ថភាពពិសេស ពីកំណើតដែលកម្រកើត មានណាស់នៅក្នុងប្រទេសកម្ពុជាយើង។ គីមហុង និងក្រុមគ្រួសារបានធ្វើដំណើរពីភ្នំពេញវិលត្រឡប់ ទៅខេត្តតាកែវវិញកាលពីល្ងាចមិញនេះ។
ខ្ញុំផ្ទាល់ រួមទាំងឪពុកម្តាយក្រុមគ្រួសារ គឺពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបងប្អូនបានបង្ហាញ នូវការស្រឡាញ់រាប់អាន គាំទ្រ និងព្រួយបារម្មណ៍ចំពោះគីមហុង។ ទន្ទឹមនឹងនេះដែរ គឺខ្ញុំបាទនិង ក្រុមគ្រួសារ គីមហុង មានសេចក្តីរីករាយនិងរំភើបបំផុត ដែលក្មួយ គីមហុង ត្រូវបានសម្តេចតេជោនា យករដ្ឋមន្រ្តីផ្តល់កិត្តិយស និងឱកាសបានចូលជួបកាលពីម្សិល ដែលសម្តេចតេជោ សម្រេច ជួយទំនុក បម្រុងឧបត្ថម្ភទាំងស្រុងចំពោះការសិក្សារបស់កុមារដ៏សែនឆ្លាតរបស់កម្ពុជា។
ការរីកចម្រើនរបស់ក្មួយ ហ៊ឺ ទៀងគីមហុង គឺជាករីកចម្រើនរបស់កម្ពុជាដូច្នេះដែរ។ តើបងប្អូនចង់ឃើញ ក្មួយ គីមហុង បានចូលរៀននៅសាលាណាមួយក្នុងរាជធានីភ្នំពេញ? ប្រសិនបើសិក្សាក្រៅប្រទេសវិញ តើគីមហុង គួរទៅសិក្សានៅប្រទេសណា? គីមហុង គឺជាធនធានអ្នកប្រាជ្ញខ្មែរទៅថ្ងៃអនាគត ប្រសិនបើ យើងបណ្តុះបណ្តាលត្រូវចំចំណុចពិសេសដែលគីមហុងកំពុងមានសមត្ថភាពសព្វថ្ងៃនេះ។ ខ្ញុំភ្ជាប់មកជា មួយនូវ Comments របស់បងប្អូនជាមួយរូបភាពមួយចំនួន។
យើងចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង
Sharing Love & Smile together
{Share/Like/Comments} ដើម្បីគីមហុង និងដើម្បីកម្ពុជាយើង! Pls share !









ប្រភព៖Duong Dara