គេហទំព័របរទេសបានចែករំលែករឿងរ៉ាវរបស់គ្រួសារមួយដ៏សែនកំសត់បានរៀបរាប់ថាក្រុមគ្រួសារស្រុកស្រែជនបទមួយ នៅថ្ងៃមួយប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកស្លាប់ ដោយបន្សល់ទុកអោយប្ដីនិងកូនរស់់នៅតែពីរនាក់។មួយសប្ដាហ៍ក្រោយ ពីធ្វើបុណ្យសពរួច បុរសជាប្ដីអោយក្មេងនោះអោយទៅគ្រួសារមួយដែលនៅក្នុងទីក្រុងយកទៅចិញ្ចឹមដោយគ្រួសារនេះពុំមានកូនមួយ
គ្រាប់សោះ។ កូនរបស់គាត់យំផង អង្វរឪពុកផងកុំអោយខ្លួនទៅគេអី ។ប៉ុន្តែឪពុក ដើរចេញធ្វើព្រងើយ កូននោះស្អប់ឪពុកវាខ្លាំងណាស់ចាប់តាំងពីពេលនោះមក ។១៨ ឆ្នាំក្រោយ ក្មេងនោះបានរៀនចប់សកលវិទ្យាល័យពីប្រទេសកូរ៉េ ហើយមានការងារដ៏ល្អមួយ បន្ទាប់មកបានរៀបការជាមួយកូនស្រីឧកញ៉ាដែលស្រស់ស្អាតម្នាក់ និងបានទិញផ្ទះដ៏ធំមួយផង។ថ្ងៃមួយក្រោយចេញពីស៊ីឈ្នួលដកតំឡូងអោយគេ បុរសជាឪពុកក្មេង បានជួបគ្រួសារដែលខ្លួនបានអោយកូនទៅចិញ្ចឹម ពួកគេកំពុងតែរកទិញដីមួយកន្លែង មិននបងអង់យូរគាត់ក៏សួររាក់ សួរដំណឹងពកូនរបស់គាត់ ក្រោយពីបានទទួលដំណឹងកូន គាត់សប្បាយចិត្តណាស់ គាត់បានសុំអាស័យដ្ឋានរបស់កូនគាត់ ឪពុកបង្កើតក្មេងនោះ នឹកកូនពេក ក៏បានខិតខំធ្វើការយ៉ាងខ្លាំង សន្សំលុយបានមួយចំនួន ដើម្បីធ្វើជាសាហ៊ុយទៅទីក្រុងដើម្បីទៅលេងកូន។ ពេលទៅដល់ទីក្រុង គាត់មិនស្គាល់កន្លែងណា ទាំងអស់គាត់បានហុចអាស័យដ្ឋានអោយម៉ូតូឌុបជូនគាត់ទៅកន្លែងហ្នឹង។ ពេលដល់មុខផ្ទះ គាត់ក៏ចុចកណ្ដឹងផ្ទះ រំពេចនោះកូនគាត់ក៏បើកទ្វា គាត់ត្រេកអរខ្លាំងណាស់ ទឹកមុខគាត់ញញឹម ។
កូននោះសួរ អ្នកឯងនរណាគេ? ហើយមានការអីដែរ?
ឪពុកឆ្លើយ ខ្ញុំជាប៉ារបស់ឯង!
កូនតប ខ្ញុំជាក្មេងកំព្រា ខ្ញុំគ្មានឪពុកម្ដាយ។និយាយចប់ក៏ បិទទ្វា ។
ឪពុកលឺដូចនេះ ហើយក៏បាក់ទឹកចិិត្ត វិលត្រលប់មកស្រុកស្រែវិញ។
មួយឆ្នាំកន្លងផុតទៅ មានសិស្សនិសិត្យម្នាក់យកសំបុត្រមកអោយបុរសជាកូននោះថា មានលោកតានៅស្រុកកំណើតម្នាក់គាត់ឈឺធ្ងន់គាត់ផ្ដាំអោយខ្ញុំយកសំបុត្រនេះយកមកអោយ។ បុរសជាកូនទទួលហើយក៏យកទុុក ដាក់ក្នុងសៀវភៅចោល។
អស់រយះពេលជិត៨ខែ បុរសជាកូនមិនដែលបានបើើកសំបុត្រនោះមើលទាល់តែសោះ លុះថ្ងៃមួយគាត់ទាញសៀវភៅអានក៏ជ្រុះសំបុត្រនោះមក គាត់ក៏បើកសំបុត្រនោះអាន ស្រាប់តែទឹកភ្នែកហូរស្រក់មក។
ក្នុងសំបុត្រនោះ បានសរសេរថា “ឳកូនមាសឪពុក ពុកដឹងថាកូនស្អប់ពុកដែលអោយកូនទៅរស់នៅជាមួយគេ ឃ្លាតឆ្ងាយពីគ្រួសារ ឪពុកគ្មានលុយអោយកូនរៀនសូត្របានខ្ពង់ខ្ពស់ហហើយក៏មិនចង់ឃើញកូនមកលំបាកវេទនាជាមួយឪពុកដែរ។ ឪពុកដឹងថា កូនពិតជាស្អប់ ឪពុុកខ្លាំងណាស់ តែជាចុងក្រោយមុននឹងឪពុកស្លាប់ ពុកកចង់ឃើញកូននិងអោបកូនជាលើកចុងក្រោយ ឪពុកពេលនេះកើតមហារីកយ៉ាងធ្ងន់ធ្ងររស់មិនបានយូរទៀតទេ។ ពេលកូនឃើញសំបុត្រនេះហើយ កូនប្រញ៉ាប់មកលេងពុកផង។

ក្រោយពីអានសំបុត្រចប់ បុរសជាកូនបានទាញសោឡានហើយបើកឡានប្រញាប់ទៅស្រុកកំណើតដើម្បីជួបឪពុកដោយសង្ឃឹមថា នឹងបានទៅឃើញមុខឪពុកជាចុងក្រោយ។ពេលទៅដល់ ខ្ទមកំសត់នោះ គឺគ្មានមនុស្សទាល់តែសោះ គាត់បានសួរអ្នកស្រុុក ថា
អត់ទោស! អ្នកមីង តើលោកតាម្នាក់ដែលរស់នៅក្នុងខ្ទមនេះទៅណាហើយ អ្នកស្រុកប្រាប់ថា លោកតានម្នាក់នោះឈឺធ្ងន់ស្លាប់តាំងពី៥ ខែមុនម្លេះ គួរអោយអាណិតលោកតានោះណាស់ គាត់រស់នៅតែម្នាក់ឯងគ្មានសាច់ញាតិ្តនឹងគេសោះ មុនពេលគាត់ស្លាប់គាត់ស្រែកហៅតែឈ្មោះកូនរហូតដាច់ខ្យល់ស្លាប់ ពេលបុណ្យសពគ្មានសាច់ញាតិ្តបងប្អូនមកចូលរួមទាល់តែសោះ បានអ្នកភូមិជួយរៀបចំអោយទេកុំអីមិននដឹងយ៉ាងណាទេ។
បុរសជាកូន៖ តើផ្នូរកាត់នៅឯណាទៅ?
អ្នកមីង៖ ផ្នូររបស់គាត់នៅលើដីទួលត្រង់នោះ!
បុរសជាកូន ក៏បានយកនំ ផ្លែឈឺមួយចំនួននិងបាច់ផ្ការយកទៅសែននៅមុខផ្នូរឪពុក។លុតជង្គង់មុខផ្នូរហើយនយាយថា ខ្ញុំស្អប់ខ្លួនឯងដែលមកមិនទាន់ដង្ហើមចុងក្រោយរបស់ពុក ខ្ញុំមិននអាចលើកទោសអោយខ្លនឯងបានទេ។ ខ្ញុំសោកស្ដាយដែលខ្ញុំបណ្ដេញពុកចេញពីផ្ទះ មិនព្រមទទួលស្គាល់ពុក ខ្ញុំធ្វើអោយពុកមនសប្បាយចិត្ត។ ពុកក្រោកឡើងកូនអកត្តញ្ញ ូ នេះមកលេងពុកហើយ សូមទុកឳកាសអោយកូនបានសងគុណឪពុកជាលើកចុងក្រោយបានទេ?
ពេលវេលាគឺពិតជាសំខាន់ណាស់ បើយើងបណ្ដើយពេលវេលាអោយកន្លងហួសទទេឥតប្រយោជន៍ ដោយមិនបានធ្វើអ្វីសោះ នៅថ្ងៃណាមួយយើងនឹងស្ដាយក្រោយ។
ប្រភព៖http://tv2fb.net/archives/6356