តើមតិរិះគន់របស់បងប្រុសម្នាក់នេះចំពោះ K01 ត្រូវដែររឺទេ? ដូចនេះសូមបងប្អូនទាំងអស់ជួយរកខុសត្រូវជូនពួកគាត់ទាំងពីរផង




ក្នុងនោះផងដែរក៏កើតមានមតិរិះគន់ពីសំណាក់បងប្រុសម្នាក់ឈ្មោះ Ren Chanrith ចំពោះទង្វើររបស់គាត់មួយចំនួនចំពោះប្អូនស្រីម្នាក់ ដោយ K01 បានឲ្យប្អូនស្រីម្នាក់នោះសារភាពកំហុសនៅតាមដងផ្លូវ ព្រមជាមួយគ្នានោះលោកក៏បានរៀបរាប់បន្ថែមយ៉ាងលម្អិតដូចខាងក្រោម។ តើមតិរិះគន់របស់បងប្រុសម្នាក់នេះចំពោះ K01 ត្រូវដែររឺទេ? ដូចនេះសូមបងប្អូនទាំងអស់ជួយរកខុសត្រូវជូនពួកគាត់ទាំងពីរផង។
 កុំលើសពេកK01​ ប្រយ័ត្នគេស្វែងរកមេធាវីសិក្សាផ្លូវច្បាប់ដើម្បីប្តឹងលោកវិញ ក្នុងន័យដែលលោកយាយីឬបរិហារកេរ្ត៍ក្មេងស្រីម្នាក់ជាសាធារណៈ ថែមទាំងបង្ខំក្មេងស្រីឱ្យសារភាពកំហុស។
ខ្ញុំយល់ថា សង្គមនេះក្រឡាប់ចាក់ដោយសារតែប្រជាជនខ្មែរមួយចំនួនចូលចិត្តធ្វើអ្វីមួយដែលលើសពីដែនកំណត់! តាមច្បាប់ធម្មជាតិ អ្វីទាំងអស់សុទ្ធតែមានដែនកំណត់ បូករួមទាំងទង្វើររបស់មនុស្សផងដែរ។ ប្រសិនបើមនុស្សម្នាក់ៗមិនខ្វល់ពីដែនកំណត់ទេ សកម្មភាពដែលយើងកំពុងធ្វើរាល់ថ្ងៃបូករួមទាំងការងារសង្គមផងដែរ នឹងបង្កើតលទ្ធផលជាអវិជ្ជមានទៅវិញទេ។ ដូច្នេះហើយបានជាគេបង្កើតក្រមសីលធម៌ឬក៏ច្បាប់ ដើម្បីឱ្យមនុស្សធ្វើអ្វីតាមក្រឹតក្រម។ បើមិនធ្វើតាមក្រឹតក្រមទេ ទង្វើររបស់យើងនឹងអាចធ្វើឱ្យសង្គមចលាចលនិងអនាធិបតេយ្យជាដើម។
ដូចយ៉ាង បងK01 គាត់ធ្វើល្អហើយ ប៉ុន្តែគ្រាន់តែទង្វើររបស់គាត់លើសពីដែនកំណត់! គាត់ទៅជួយសង្គម ទៅជួយសម្រួលចរាចរណ៍​ នរណាទៅថាអី គេមានតែសរសើរនិងគោរពគាត់? ប៉ុន្តែគាត់បាបបំពេញតួនាទីលើសនគរបាលព្រហ្មទណ្ឌនឹងលើសតួនាទីរបស់តុលាកាទៀត ដោយសួររកពត៌មានឯកជនរបស់អ្នកប្រព្រឹត្តបទល្មើសស្រាល(បទលហុ) ព្រមទាំងធ្វើសកម្មភាពបង្ខំឱ្យអ្នកប្រព្រឹត្តសារភាពទោសកំហុស ដោយផ្ទុយពីឆន្ទៈរបស់អ្នកប្រព្រឹត្ត!​ ហើយអ្វីដែខុសនឹងច្បាប់នោះគឺ គាត់បានយកវីដេអូដែលក្មេងស្រីម្នាក់សារភាពកុំហុសមកបង្ហោះជាសាធារណៈហើយអ្នកប្រព្រឹត្តហ្នឹងជាក្មេងស្រីទៀត ដែលត្រូវគេដៀលទូទាំងប្រទេស។
នេះហើយ អ្វីដែលគេហៅថាលើស គឺលើសក្រឹតក្រមនិងច្បាប់ដែលមានចែង!!!!