ប្អូនប្រុស តាំង គីមឡេង៖បងប្អូនស្ទេីតែគ្រប់គ្នាពិតជាបានជ្រាបច្បាស់ហេីយថា លោកK០១ពុំមានតួរនាទីជាសម្ថកិច្ច រឺសិទ្ធក្នុងការឃាត់ រឺធ្វេីការផាក់ពិន័យដល់អ្នកបេីកបរល្មេីសនិងច្បាប់ចរាចរណ៍ណាម្នាក់ឡេីយ តែផ្ទុយពីនេះលោកK០១ បានប្រេីសិទ្ធរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ធ ចូលរួមជួយកិច្ចការសង្គម និងការងារមនុស្សធម៌មូយចំនួនដោយពុំមានប្រាក់ខែពីស្ថាប័នណាមួយឡេីយ ខ្ញុំទទួលស្គាល់ថាគាត់ប្រហែលជាចង់ល្បីហេីយក៏ចង់បានមុខមាត់ខ្លះដែរ តែសំនួរសួរថាតេីមានបងប្អូនប៉ុន្មានអ្នក បូករួមទាំងរូបខ្ញុំ អាចធ្វេីដូចគាត់បាន? គឺពិតជាពុំមានច្រេីនទេ ដូចច្នេះខ្ញុំគិតថាយេីងគួរតែលេីកទឹកចិត្តគាត់អោយបន្តរធ្វេីការងារនេះ កុំព្យាយាមជាន់ពន្លិចគាត់ធ្វេីអី ហេីយបេីមិនពេញចិត្តនៅពាក្យសំដី រឺកាយវិការរបស់គាត់ បងប្អូនគួរតែ call ទៅគាត់ផ្ទាល់ រឺ comment ទៅ page របស់គាត់ផ្ទាល់ក្នុងន័យស្ថាបនា



ជាដំបូងខ្ញុំសុំអភ័យទោសទុកជាមុនក្រែងការវិភាគ និងការបរិយាយរបស់ខ្ញុំវាមិនបានស្របទៅនិងការគិតនិងការយល់ឃេីញរបស់បងប្អូនមួយចំនួន តែនទ្ទឹមនិងនេះខ្ញុំក៏សំនូមពរអោយបងប្អូនធ្វេីការវិភាគ និងបរិយាយអោយបានសមស្របទៅតាមកាលៈទេសៈជាក់ស្តែង ហេីយកំប្រកាន់ជំហរយកកំហុសតែមួយចំហៀង ឬ កាន់ជេីងតែមួយចំហៀង.
បងប្អូនស្ទេីតែគ្រប់គ្នាពិតជាបានជ្រាបច្បាស់ហេីយថា លោកK០១ពុំមានតួរនាទីជាសម្ថកិច្ច រឺសិទ្ធក្នុងការឃាត់ រឺធ្វេីការផាក់ពិន័យដល់អ្នកបេីកបរល្មេីសនិងច្បាប់ចរាចរណ៍ណាម្នាក់ឡេីយ តែផ្ទុយពីនេះលោកK០១ បានប្រេីសិទ្ធរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ធ ចូលរួមជួយកិច្ចការសង្គម និងការងារមនុស្សធម៌មូយចំនួនដោយពុំមានប្រាក់ខែពីស្ថាប័នណាមួយឡេីយ ខ្ញុំទទួលស្គាល់ថាគាត់ប្រហែលជាចង់ល្បីហេីយក៏ចង់បានមុខមាត់ខ្លះដែរ តែសំនួរសួរថាតេីមានបងប្អូនប៉ុន្មានអ្នក បូករួមទាំងរូបខ្ញុំ អាចធ្វេីដូចគាត់បាន? គឺពិតជាពុំមានច្រេីនទេ ដូចច្នេះខ្ញុំគិតថាយេីងគួរតែលេីកទឹកចិត្តគាត់អោយបន្តរធ្វេីការងារនេះ កុំព្យាយាមជាន់ពន្លិចគាត់ធ្វេីអី ហេីយបេីមិនពេញចិត្តនៅពាក្យសំដី រឺកាយវិការរបស់គាត់ បងប្អូនគួរតែ call ទៅគាត់ផ្ទាល់ រឺ comment ទៅ page របស់គាត់ផ្ទាល់ក្នុងន័យស្ថាបនា។
ចូលមករឿងប្អូនស្រីវិញ ខ្ញុំពិតជាយល់ស្របហេីយក៏ឃេីញដែរថាការប្រេីពាក្យសំដី និងសកម្មភាពរបស់K០១ ពេលខ្លះ និងនៅពេលនោះពិតជាពុំសូវជាសមរម្យទេ តែដោយឡែកគាត់ក៏ពុំបានប្រេីពាក្យសំដី រឺសកម្មភាពបៀតបៀនកេរក្ត៍ខ្មាស់ណាមួយមកលេីប្អូនស្រីដែរ។ បេីតាមការវិភាគរបស់ខ្ញុំ លោកK០១មានគោលបំណងគ្រាន់តែចង់អប់រំដល់ប្អូនស្រីអោយចេះគោរពច្បាប់ចរាចរណ៍ ហេីយចង់អោយប្អូនស្រីត្រលប់ក្រោយតែប៉ុណ្ណោះ ប៉ុន្តែប្អូនស្រីក្រៅពីមិនទទួលកំហុសហេីយ គាត់បានបញ្ចេញនូវអរិយាបថមិនគោរពទាំងច្បាប់ និងមិនគោរពទាំងមនុស្សផងដែរ ប្អូូនស្រីធ្វេីខុសនិងច្បាប់ហេីយ ប្អូននៅហ៊ានយកឪពុកខ្លួនមកអាង សូម្បីតែការប្រេីពាក្យសំដីរបស់ប្អូនស្រីទៅកាន់ឪពុករបស់ខ្លួនផ្ទាល់ក៏ពុំមានសុជីវធម៌និងការគោរពដែរ។ ម៉្យាងវិញទៀតហេតុផលដែលK០១ បង្ខំអោយប្អូនស្រីទទួលកំហុស និងសារភាពនៅកំហុសរបស់ខ្លួនក្នុងអំឡុងពេលLive គឺគ្រាន់ចង់អោយបងប្អូនទាំងអស់ កុំយកគំរូតាមប្អូនស្រីប៉ុណ្ណោះឯង គាត់ចង់បង្រៀនអោយប្អូនស្រីមានសុជីវធម៌ទាំងការបេីកបរ ទាំងការគោរពគ្នាទៅវិញទៅមក។
ការរកមេធាវីដេីម្បីផ្តឹងផ្តល់រកឆ្នះរកចាញ់ទៅលេីទង្វេីរមិនគោរពច្បាប់របស់ខ្លួនពុំមែនជាការវិភាគ រឺការបរិយាយដែលសមស្របនោះទេ។


 ប្រភព៖តាំង គីមឡេង