ថ្មីៗនេះ យោងគណនីហ្វេសប៊ុក Panha Zo បានថតសកម្មភាពលោកពូសន្តិសុខដែលកំពុងធ្វើចរាចរណ៍នៅលើផ្លូវ២៧១ នេះជាការរៀបរាប់គាត់ ៖ តើអ្នកណាខ្លះអាណិតគាត់..?? ពូគាត់ធ្វើការនៅទីនេះយូរហើយ គាត់នៅតែជិះកង់…!!! គាត់ខឹងអ្នកបើកបរមិនគោរពច្បាប់យ៉ាងណាក៏ដោយ ក៏គាត់មិនដែលស្រែកដៀលគេ… គាត់រវល់ណាស់ អត់មានពេលចាប់ឃាត់គេ សួរចំលើយទេ រឺ បង្ខំអោយគេសារភាពអីទាំងអស់ .. សំខាន់គឺគាត់ធ្វើការបំរើប្រជាពលរដ្ឋដោយទឹកចិត្តពិតប្រាកដមែន… បើបងប្អូនបានជិះកាត់តាមផ្លូវ 271 សុំទិញទឹកអោយគាត់ហូបផងអាណិតគាត់…!!!!!
(សុំទោសដែលទូរសព្ទ័អស់ថ្មពេលកំពុងថត ចឹងអត់បាននិយាយដល់ចប់)
បញ្ជាក់បន្ថែមព័ត៍មាន៖ តាមសំដីអ្នកនៅជិតនឹងបាននិយាយថា៖ គាត់ជាសន្តិសុខនៃហាងនំប័ុងមួយនៅក្បែរហ្នឹង ដោយសារខាងសង្កាត់ឃើញគាត់សកម្មក្នុងការធ្វើចរាចរណ៍ក៏ប្រគល់អាវនឹងដំបងដល់គាត់ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍។
ប្រភព៖ Panha Zo និងhttps://www.khmernews.news/article/archives/1563




