សំរាប់អ្នកដែលកើតឆ្នាំ ខាល ថោះ មមី រកា និង កុរ ដោយយោងតាមហោរាសាស្រ្ត
សុរិយាគតិចិន បានចេញផ្សាយនៅមុននេះបន្តិច ពោល គឺពោរពេញ ដោយលាភសំណាង
និងរាសីខ្ពស់ត្រដែត ផ្ទួនៗតែម្តង ដែលតម្រូវឲ្យលោកអ្នក
ត្រូវស៊ែរជាបន្ទាន់ដើម្បីទទួលផ្កាយនៃលាភសំណាងនេះ…
យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ ដត់ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក សំរេចនូវក្តីបំណងរបស់ខ្លួន ហើយជួបតែលាភសំណាង និងមានតែសុភមង្គលជារៀងរហូត។
ឆ្នាំខាល (ធាតុឈើ ពង្សយក្សស្រី ក្លាហាន, ប្តេជ្ញាមោះមុត, មានភាពជឿជាក់លើខ្លួនឯង និង ឈ្មុសឈ្មុល)
- ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ១២យប់)
- រាសីខ្ពស់ត្រដែត លាភ និងទ្រព្យហូរចូលផ្ទួន និងប៉ងប្រាថ្នាអ្វីតែងបានសំរេច
- ខ្លាដំបង ធាតុឈើក្រអូប នឹងមានទ្រព្យជាសេដ្ឋី ចរចាទៀងត្រង់ មានបុណ្យវាសនា
- លក្ខណៈដែលមានពីធម្មជាតិ : ឥរិយាបថយុវវ័យ និងចូលចិត្តដឹកនាំគេ
- បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំថោះ
(ធាតុឈើ ពង្សមនុស្សស្រី អាចពឹងពាក់បាន, ពូកែអត់ធ្មត់,
ពូកែខាងតន្ត្រី និងចូលចិត្តអនុវត្តន៍ជាក់ស្តែង
ជាជាងផ្អែកលើទ្រឹស្តី)
- ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៩យប់)
- រាសីខ្ពស់ត្រដែត លាភចូល ហេងហេង និងជួបតែរឿងល្អៗ មនុស្សល្អៗ តាមជួយជ្រោមជ្រែងរហូត
- ទន្សាយទេវតាចិញ្ចឹម ល្អណាស់ នឹងបានជាធំមានធនធានច្រើន
- រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំមមី
(ធាតុភ្លើង ពង្សទេព្តាស្រី ស្ទុះស្ទាចង់ដឹង ចង់ឃើញ,
មានសមត្ថភាពក្នុងការចែករំលែកគំនិតយោបល់, ពូកែសម្របខ្លួន,
ពោរពេញដោយក្តីស្រឡាញ់ និងចិត្តល្អ)
- រាសីខ្ពស់ត្រដែត ធ្វើអ្វីតែងមានក្រុមមនុស្សតាមជួយយកអាសារជានិច្ច
- ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ១១យប់)
- សេះមហាក្សត្រចិញ្ចឹម ឧត្តមល្អ នឹងមានទ្រព្យសម្បតិ្តច្រើន ល្អណាស់ មានបុណ្យ នឹងបានជាធំ
- រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយនិងមាន ការចេះអត់ឱនឱ្យគ្នាល្អប្រពៃ ៕
ឆ្នាំរកា (ធាតុដែក ពង្សយក្សប្រុស មានមេត្តាធម៌, មានមនោសញ្ចេតនាខ្ពស់, ការពារមនុស្សជាទីស្រឡាញ់ដល់ទីបំផុត)
- រាសីខ្ពស់ត្រដែត លាភ និងទ្រព្យហូរចូលផ្ទួន និងប៉ងប្រាថ្នាអ្វីតែងបានសំរេច
- ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៩យប់)
- មាន់រាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ ល្អណាស់ ចរចាទៀងត្រង់ មានបុណ្យ និងបញ្ញាច្រើន
- រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
(ធាតុទឹក ពង្សមនុស្សស្រី ចេះផ្តល់ភាពកក់ក្តៅ, កំប្លែង,
ពោរពេញដោយមោទនភាព, រីករាយ, ពូកែច្នៃប្រឌិត,
ងប់ងល់នឹងសេចក្តីស្រឡាញ់, និងចិត្តទូលាយ)
- រាសីខ្ពស់ត្រដែត លាភចូល ហេងហេង និងជួបតែរឿងល្អៗ មនុស្សល្អៗ តាមជួយជ្រោមជ្រែងរហូត
- ម៉ោងនៃលាភសំណាង (៩ព្រឹក ដល់ ៩យប់)
- មាន់ពោធិសត្វចិញ្ចឹម ចិត្តបុណ្យ នឹងមានវាសនា មានខ្ញុំកំដរច្រើន សត្រូវបៀតបៀនមិនបានឡើយ
- ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជា ពុំខាន។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
ប្រភព : ហោរាសាស្រ្តសុរិយាគតិចិន (ឆុត ១០០%)
