នេះជា ទឹកចិត្ត បងស្រី យុគ ចិន្តា កំពុងស្វែង រកបច្ច័យ ជួយគ្រួសារ សព បង ប្រុស អុិត សេដ្ឋា នៅសហរដ្ឋអាមេរិច


 ទោះបីមិនបានចូលរួុមបុណ្យសព លោក អិុន សេដ្ឋា ក៏បងស្រីបងស្រី យុគ ចិន្តា កំពុងស្វែង រកបច្ច័យ ជួយគ្រួសារ សព បង ប្រុស អុិត សេដ្ឋា នៅសហរដ្ឋអាមេរិច។



ខាងក្រោមនេះជាសារដែលបងស្រី​ យុគ ចិន្តាបង្ហោះក្នុងហ្វេកប៊ុករបស់ខ្លួន៖


នាងខ្ញុំនៅតែមានអារម្មណ៌សោកសង្វេកពីមរណៈភាពរបស់បងប្រុស អុិត សេដ្ឋា ថ្វីត្បិតតែពេលនេះនាងខ្ញុំកំពុងស្នាក់នៅក្រៅប្រទេសក៏ដោយ ហើយស្របពេលដែលបងប្អូនប្រជាជនខ្មែរ នឹងមិត្តសិល្បករទាំងអស់កំពុងតែរួមគ្នាជួយចាត់ចែងកម្មវិធីបុណ្យរបស់គាត់នៅឯប្រទេសកម្ពុជា នាងខ្ញុំយុគចិន្តា ក៏មានកម្មវិធីរៃអង្គាសបច្ច័យពីបងប្អូនខ្មែរដែលរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋ Lowell នៃទីក្រុង Massachusetts ដូចជាថ្ងៃម្សិលមិញទី06/06/2017 នាងខ្ញុំបានរៀបចំកម្មវិធីបុណ្យលក្ខណៈគ្រួសារមួយដើម្បីប្រមូលបច្ច័យយកមកសំរាប់ជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានលោក យុត្តិនឹងភរិយា ហើយនាងខ្ញុំនឹងបន្តរការធ្វើកម្មវិធីបុណ្យរៃអង្គាសបច្ច័យនេះបន្តរទៀតនៅថ្ងៃទី12នឹង14ខែមិថុនានេះនៅរដ្ឋ Texas នៃទីក្រុង Houston សហរដ្ឋអាមេរិក អាស្រ័យហេតុនេះសូមបងប្អូនខ្មែរដែលរស់នៅរដ្ឋ Texas នឹងបណ្តារដ្ឋផ្សេងៗទៀតដែលមានសទ្ធាចិត្តចង់ចូលជាបច្ច័យជួយដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 📱📞 8323510241 ដើម្បីសួរពត៌មានលំអិតអំពីកម្មវិធីបុណ្យនឹងទីកន្លែងប្រារព្ធពិធី ហើយបច្ច័យដែលប្រមូលបានទាំងអស់នាងខ្ញុំនឹងយកត្រលប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី15/06/2017 ខាងមុខនេះដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនៃសព លោក អុិត សេដ្ឋា សូមគោរពថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់អស់លោកអ្នក ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំយុគ ចិន្តា។






 ខាងក្រោមនេះជាឈ្មោះសប្បុរសជន ជួយជាបច្ច័យដល់គ្រួសារ សព បង ប្រុស អុិត សេដ្ឋា ៖