អំពើល្អមិនសាបសូន្យ ! ត្រឹមតែស្វាយ០៦ផ្លែសោះធ្វើអោយខ្ញុំសប្បាយចិត្តញញឹមទាំងអួលដើម.ក (មានវីដេអូ)
ព្រឹកមួយនៅស្រុកក្រគរ នៅមើលរបរប្រពន្ធមួយព្រឹកមានអ៊ុំស្រីម្នាក់យកស្វាយស្រាល6ផ្លែ មកអោយខ្ញុំទាំងទឹកភ្នែក ខ្ញុំបានសួរគាត់ថាអ៊ុំអោយខ្ញុំអ៊ុំធ្លាប់ស្គាល់គ្រួសារខ្ញុំរឺ គាត់ថាមិនធ្លាប់ទេតែប្រពន្ធក្មួយអែងធ្លាប់ជូនលុយអ៊ុំ60000រៀល ពេលដែលអ៊ុំលក់ទឹកខ្មេះមិនដាច់ ពេលនេះគ្មានអ្វីជូនវិញទេមានតែស្វាយនេះ
អ៊ុំរើសអាល្អៗបាន6ផ្លែជូនក្មួយវិញ ខ្ញុំញញឹមទាំងអួលដើមក
ហើយមានចិត្តសប្បាយរីករាយណាស់ ស្វាយខ្ញុំ40សិបដើមនៅជាប់កៀនសាលាហ៊ុនសែន ខ្ញុំមិនដែលហូបមួយផ្លែផង ប្រជាជនបេះហូបដោយសេរី តែមិនស្មើរនិងតំលៃស្វាយស្រាល6ផ្លែនេះទេ ខ្ញុំដាក់ក្នុងទូទឹកកកហូបមួយថ្ងៃពីផ្លែទាល់តែអស់ សរុបមកវិញទង្វើរល្អរបស់យើងទាំងអស់គ្នា
វារមែងបាននៅផលល្អមកវិញដែរ ហើយទង្វើរអាក្រក់របស់យើងទាំងអស់គ្នាវារមែងបានមកវិញនៅទង្វើរអាក្រក់ដូចគ្នា
ប្រភពពីបងប្រុស Thaing Sokhom




