ក្រសួងពាណិជ្ជកម្មប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន នៅលេខទូរសព្ទ ៤ខ្សែរខាងក្រោម

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០១៧
ស្តីពីការឆបោកតាមទូរសព្ទ៤ខ្សែរខាងក្រោម៖


លេខទូរសព្ទទាំង ៤ ខ្សែនោះរួមមាន ០៩៧ ៩២៤ ៨៩៩៩, ០៩៧ ៥៩៨ ១៣៣៣, ០១២ ៨៣៧ ៨៥១, និង ០១២ ៨៣៧ ៩០៣ បានហៅទូរសព្ទមកកាន់លោកប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងមន្ត្រី ដោយប្រាប់ថាជាជំនួយការរបស់ ឯកឧត្តម ឈូន ដារ៉ា និងបានឱ្យវេរលុយជាបន្ទាន់ចំនួន ៣០០ ដុល្លារ ដើម្បីរត់ការរឿងដំឡើងកាំប្រាក់ ដោយហេតុថាឯកសារនៅត្រឹមទីស្តីការគណ:រដ្ឋមន្ត្រីនៅឡើយ ដែលទាំងនេះ គឺជាការប្រឌិតឡើងទាំងស្រុង។



សូម ឱ្យមហាជនទូទៅ រួមទាំងមន្ត្រីរាជការផងដែរ មានការប្រុងប្រយ័ត្នចំពោះលេខទូរសព្ទ ៤ ខ្សែ។