អាណិតណាស់ ! ផ្ទុះឡស្លកៅស៊ូអ៊ុតថ្នល់ចំមុខបុរសម្នាក់បណ្ដាលអោយរលាកទាំងមុខទាំងរាងកាយ



ខេតសៀមរាប៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទី មានហេតុការណ៍ ផ្ទុះឡស្លកៅស៊ូអ៊ុតធ្វើផ្លូវ នៅក្នុងការដ្ឋាន សាងសង់ផ្លូវ នៅខាងកើត ព្រលានយន្តហោះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប បណ្ដាលអោយមនុស្សម្នាក់រងរបួស។

ស្នងការ នគរបាល ខេត្តសៀមរាប​លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អោយដឹងថា ជ័យកៅស៊ូកំពុងក្ដៅ បានផ្ទុះជះ ចំលើផ្ទៃមុខ ជនរងគ្រោះ។
លោកឧត្តមសេនីយ៍បន្ថែមទៀងថា ផ្ទុះគំរបស៊ីស្តែន (បើកគំរបខុសបច្ចេកទេស) រថយន្ដដឹកកៅស៊ូ បណ្តាលឲ្យរបួសកម្មករ១នាក់ ឈ្មោះរម្យ ហាំង ភេទប្រុស អាយុ២៣ឆ្នំា រស់នៅខេត្តបន្ទាយមានជ័យ មុខរបរបើកបរបើក រថយន្ដ ត្រូវបានជួយសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះ ចំនួន១គ្រឿង ធ្វើអន្តរាគមន៍ ទាន់ពេលវេលា ៕



ប្រភព៖https://www.khmernews.news/article/archives/1405