ប្អូនទាំងពីរស្រឡាញ់គ្នាយូរណាស់ដែរ មានគំរោងនឹងរៀបការជាមួយគ្នា មិត្តភក្តិបងប្អូនរងចាំថ្ងៃល្អរបស់ពួកគាត់ទាំងពីរ តែអកុសលពួកគាត់ទាំងពីរបានលាចាកមិត្តភក្តិ បងប្អូនទៅហើយ ។ ទោះពួកគាត់មិនមានជីវិតក៏ដោយ តែចុងក្រោយប្អូនទាំងពីរបានស្លៀកពាក់ជាកូនកំលោះ ក្រមុំ ដោយប៉ាម៉ាក់និងបងប្អូនទាំងសងខាងដឹងលឺ គឺបានធ្វើវាឡើងដើម្បីបំពេញនូវក្តីប៉ងប្រាថ្នារបស់ពួកគាត់ទាំងពីរពេលដែលនៅរស់ ។ សូមជាតិក្រោយកុំអោយដូចជាតិនេះណាប្អូន.. នេះពិតជាគូមែន
គួរបញ្ជាក់ថា យោងតាមការបង្ហោះរបស់គណនេយ្យហ្វេសប៊ុក Jino Tu បានរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បណ្ដាលអោយគូស្នេហ៍មួយគូស្លាប់យ៉ាងអាណោចអាធ័ម។ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះកើតឡើងនៅស្រុកស្រែអំបិល ខេត្ដកោះកុង ៕
ប្រភព៖https://www.khmernews.news/article/archives/1269









