ឱក សុគន្ធកញ្ញា បញ្ចេញសម្តីប៉ុន្មានមាត់ ធ្វើឱ្យមហាជនផ្ទុះការសសើរយ៉ាងខ្លាំង
ឱក សុគន្ធកញ្ញា គឺជាតារាចំរៀងស្រីជួសមុខប្រចំាផលិតកម្មហង្សមាសថ្មីៗនេះបានធ្វើអោយ
មហាជនផ្ទុះការសសើរយ៉ាងខ្លាំង ខណះពេលតារាស្រីរូបនេះបានទៅលេងប្រាសាទមួយដែល
ស្ថិតនៅខេត្តបន្ទាយមានជ័យ។
ឱក សុគន្ធកញ្ញា បានថ្លែងរៀបរាប់ទាំងអារម្មណ៍រំភើប ដែលបានទស្សនាប្រាសាទបុរាណខ្មែរដ៏អស្ចារ្យខាងលើថា «ខ្ញុំរីករាយក្នុងការទស្សនាប្រាសាទបុរាណមួយដ៏អស្ចារ្យ ខ្ញុំពិតជាមានមោទកភាព ដែលកើតជាកូនខ្មែរ នេះជាប្រាសាទ បន្ទាយឆ្មារ ស្ថិតនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ សូមចូលរួមថែរក្សា និង ផ្សព្វផ្សាយកេរដំណែលដូនតាយើង…» ។








