ប្អូនប្រុស ករុណា (ឈ្មោះក្លែងក្លាយ) អាយុ ៣៦ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្រុងភ្នំពេញ។ ប្អូនប្រុសបានមកពិគ្រោះជំងឺនៅវេជ្ជសាស្ត្រផ្លូវចិត្ត តាមការផ្តល់អនុសាសន៍ ពីវេជ្ជបណ្ឌិតឯកទេសផ្នែក ក្រពះពោះវៀន។ ចាប់តាំងពីឆ្នាំ ២០០៦ (១១ ឆ្នាំមុន) មកម្លេះ ប្អូនតែងតែមានអាការៈក្តៅក្រហាយ រមួលក្នុងពោះ ណែននៅម្តុំចុងដង្ហើម ភើរៗ និង ចង្អោរជាញឹកញាប់។ នៅពេលទៅពិនិត្យផ្នែកក្រពះ ពោះវៀន វេជ្ជបណ្ឌិតបានរកឃើញថាប្អូនមានបញ្ហារលាកក្រពះតិចតួច ហើយក៏ទទួលការព្យាបាលបាន ប្រសើរឡើងវិញ។ បញ្ហានេះកើតមានជាញឹកញាប់ ក្រោយពេលព្យាបាលវាបាត់ ហើយពេលឈប់ ព្យាបាលមួយរយៈខ្លី វាក៏កើតមានឡើងវិញ។ បញ្ហាកើតមានដដែលៗនេះ បានធ្វើអោយវេជ្ជបណ្ឌិត ឯកទេសក្រពះពោះវៀនដែលព្យាបាលប្អូនបានប្រាប់ប្អូនថា ប្អូនអាចមានជំងឺទាក់ទងនិងបញ្ហាផ្លូវចិត្ត ព្រោះតាមបទពិសោធន៍របស់គាត់ ប្រសិនបើមានជំងឺក្រពះពោះវៀនមែន នោះប្អូន ម៉្លេះជាសះស្បើយ ជាយូរណាស់មកហើយ។ ប្អូន ករុណាមិនជឿតាមអនុសាសន៍របស់វេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀនទេ ប្អូនប្រកែកថាប្អូនមិនជឿថាប្អូនមានជំងឺផ្លូវចិត្តទេ ព្រោះការឈឺក្រពះរបស់ប្អូនគឺជាការឈឺពិតៗ។ វេជ្ជបណ្ឌិត ឯកទេសក្រពះពោះវៀន បានប្រាប់ប្អូនថា ប្រសិនបើគាត់ចង់បានលុយពីប្អូន នោះគាត់នឹង មិនណែនាំ ប្អូនអោយទៅព្យាបាលផ្នែកផ្លូវចិត្តទេ គឺគាត់នឹងបន្តព្យាបាលប្អូនដើម្បីយកលុយបន្តទៀត ហើយ។
ដោយមានការអស់សង្ឃឹមចំពោះជំងឺរបស់ប្អូនខ្លាំងពេក ប្អូនក៏ដាច់ចិត្តស្វែងរកការព្យាបាល ជំងឺផ្លូវចិត្ត។ នៅពេលពិគ្រោះជំងឺផ្លូវចិត្ត ប្អូនបានត្អូញត្អែរថា ប្អូនចាប់ផ្តើមមានអាការៈឆាប់ខឹង ឆាប់មួរមៅ ឈឺក្បាល រោយកញ្ចឹងក អត់ឃ្លានបាយ អស់កំលាំង និងគេងមិនលក់។ បញ្ហាទាំងនេះចាប់ផ្តើមមាន បន្តិចម្តងៗ ក្នុងអំឡុងពេលប្រហែល៦ឆ្នាំចុងក្រោយនេះ ដែលប្អូនករុណា ខ្លួនឯងបានសន្និដ្ឋានថា វាអាចបណ្តាលមកពី សម្ពាធកាងារកាន់តែកើនឡើង។
ដោយសារការពិបាកចិត្ត ការញាំមិនបាន និងគេងមិនលក់ ធ្វើអោយប្អូនករុណាមានលក្ខណៈ ស្គមស្គាំង។ ករណីទាំងអស់ខាងលើ ធ្វើអោយប្អូន រិតតែអស់សង្ឃឹម មានអារម្មណ៍ក្រៀមក្រំ គិតច្រើន មិនសូវនិយាយស្តី និងចូលចិត្តគេចចេញពីគេឯង។ អារម្មណ៍ទាំងនេះបានធ្វើអោយប្អូនករុណា បាត់បង់ទំនុកចិត្ត មិនទទួលបាននូវការសរសើរ និង ការតំលើងតំណែងអ្វីសោះ ក្នុងពេលបំរើ ការងារជាង១០ឆ្នាំនេះ។ ប្អូននិយាយថាអ្នកចូលធ្វើការងារតំណាលៗគ្នាជាមួយប្អូន គេបានឡើងតំណែង និងកាំប្រាក់អស់ហើយ។
ប្អូនមានអារម្មណ៍អស់សង្ឃឹមចំពោះ អនាគតខ្លួនឯង ប្អូនមិនទាន់ហ៊ានយកប្រពន្ធទេព្រោះប្អូន ខ្លាចជំងឺប្អូនមិនជា វានឹងនាំអោយអនាគតប្រពន្ធរបស់ប្អូនពិបាកចិត្តនិងមានបន្ទុកជាមួយប្អូនដែរ។ នៅពេលវាស់វែងអំពីរោគសញ្ញាក្នុងកំរងសំណួរធ្លាក់ទឹកចិត្តនិងថប់បារម្មណ៍ ប្អូនមានពិន្ទុធ្លាក់ទឹកចិត្ត ១៦ ថប់បារម្មណ៍ ១៧ និង ស្ត្រេស ១៧ (ទាំងអស់សុទ្ធតែបញ្ជាក់ពីកំរិតធ្ងន់ធ្ងរក្រៃលែង)។ ប្អូនករុណាត្រូវបាន ធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្តលាយនិងថប់បារម្មណ៍។ ក្រោយពីព្យាបាលបានកន្លះខែមក ប្អូនករុណា មានទឹកមុខស្រស់ស្រាយច្រើន ខួរក្បាលជ្រះថ្លាជាងមុន និងមានសង្ឃឹមឡើងវិញ ទោះជាប្អូន យល់ថាដំណើរការក្នុងការព្យាបាលរបស់ប្អូនអាចស្ថិតនៅលើផ្លូវដ៏យូរអង្វែងក៏ដោយ។ ឥឡូវប្អូនទទួល ស្គាល់ថាប្អូនពិតជាមានបញ្ហាផ្លូវចិត្តមែន។
ប្រសិនបើប្រិយមិត្តមានបញ្ហាដូចប្អូនករុណា ប្រិយមិត្តសូមសាកល្បងមកពីគ្រោះជំងឺជាមួយ វេជ្ជបណ្ឌិតឯងទេសជំងឺផ្លូវចិត្តចុះ។

បំណងល្អពីវេជ្ជសាស្ត្រផ្លូវចិត្ត – បណ្ឌិត ឈឹម សុធារ៉ា – Drs Chhim Sotheara