អានរួចហើយ 😊😘 ពិតជាមានន័យណាស់ 😍😘 !!​ កុំព្យាយាមបំភ្លេចមនុស្សម្នាក់ អ្នកនឹងកាន់តែនឹកគេ ធ្វើធម្មតាៗម្តងបន្តិចៗ អ្នកនឹងព្រមទទួលស្គាល់ការពិត បើកចិត្តអោយទូលាយ ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន «អ្នកចាស់មិនទៅ អ្នកថ្មីក៏មិនមកដែរ»


ស្នេហាដែលមិនសមបំណងមួយ អ្នកស្រលាញ់គេ គេក៏ស្រលាញ់អ្នក ហើយគេក៏ស្រលាញ់មនុស្សម្នាក់ទៀតក្នុងពេលតែមួយ វាច្បាស់ជាឈឺចាប់ខ្លំាងណាស់ មែនអត់?ហើយកាន់តែនិយាយលែងចេញ នៅពេលដែលអ្នកដឹងថា ម្នាក់ជាមិត្តសំលាញ់ និងម្នាក់ទៀតជាមនុស្សដែលអ្នកស្រលាញ់អស់ពីចិត្ត។
អំបោះក្រហមពីរបីសរសៃ(កាលនោះលោកយាយជី ចងអំបោះ ក្រហមអោយគាត់) ដែលចងនឹងកដៃ ក៏វាអាចជាហេតុផលមួយគ្រប់គ្រាន់សំរាប់ មនុស្សដែលអស់ចិត្តពីយើង មិនមែនជាស្នេហាគ្រាដំបូង ប៉ុន្តែគិតរួចហើយថាគេជាស្នេហាចុងក្រោយ ក៏ប៉ុន្តែអោយធ្វើយ៉ាងម៉េចទៅ? គ្រាន់តែដឹងថា ពេលនេះមានអារម្មណ៍ថាហត់ខ្លាំងណាស់ ចង់ទុកពេលមើលថែខ្លួនឯង និងហៅភាពរឹងមាំខ្លួនឯងអោយត្រឡប់ មកវិញ

រយៈពេល3ឆ្នាំដែលគាត់នៅម្នាក់ឯង គ្រប់យ៉ាងក៏ល្អប្រសើរ ណ្ហើយចុះ!កុំព្យាយាមបំភ្លេចមនុស្សម្នាក់ អ្នកនឹងកាន់តែនឹកគេ ធ្វើធម្មតាៗម្តងបន្តិចៗ អ្នកនឹងព្រមទទួលស្គាល់ការពិត បើកចិត្តអោយទូលាយ ព្យាយាមគិតក្នុងផ្លូវវិជ្ជមាន
«អ្នកចាស់មិនទៅ អ្នកថ្មីក៏មិនមកដែរ»
#ក្លាហានឡើង ប្រាប់ខ្លួនឯងថា«ចាប់ផ្ដើមសារជាថ្មី ព្យាយាមធ្វើវា ម្តងហើយម្តងទៀតៗ អ្នកអាចកំណត់10 ប៉ុន្តែបើអ្នកធ្វើបាន2 ចូរប្រាប់ខ្លួនឯងថានេះជាការចាប់ផ្តើមមួយ តែអ្នកធ្វើវាបានល្អបំផុតហើយ»
បកមកនិយាយពីខ្ញុំវិញ គាត់និយាយបែបនេះខ្ញុំកាន់តែអាណិត
ប៉ុន្តែអាណិតនិងស្រលាញ់ មិនអាចលាយឡំបញ្ចូលគ្នាបានទេ សំរាប់ខ្ញុំរឿងអតីតកាលខ្លះ ត្រូវតែដឹងដើម្បីស្វែងយល់ពីគាត់អោយកាន់តែច្បាស់ ខ្ញុំមិនចង់លឺពីមាត់អ្នកដទៃមកប្រាប់ខ្ញុំមុនគាត់នោះទេ ប៉ុន្តែខ្ញុំមិនមែនយកអតីតកាល មកប្រៀបធៀបរឺក៏រំលើកបើកកកាយ ជាការបញ្ឈឺគ្នានៅពេលក្រោយនោះដែរ ហ្អើយ! មួយរយៈនេះ គាត់ផ្ញើរសារមកខ្ញុំវែងអន្លាយ និងញឹកញ៉ាប់ខុសធម្មតា ខ្ញុំនឹកគិតក្នុងចិត្ត«វីវរហើយមិនស្រួលទេ តិចគាត់ស្រលាញ់ខ្ញុំទៅ សង្ឃឹមថាមិនមែនអ៊ីចឹងទៅចុះ» ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ខ្ញុំខ្លាចការសំរេចចិត្តមួយដែលលឿនពេក អាចធ្វើអោយឈឺចាប់ទំាងសងខាង ទាំងចង់បន្តក៏លំបាក ចង់បញ្ចប់ក៏មិនកើត

ស្រលាញ់គឺលះបង់ មែនអត់? ឈប់សិនៗគិតមួយៗ គាត់បានប្រាប់ខ្ញុំពីការងាររបស់គាត់ និងសឹងតែគ្រប់យ៉ាងពីគាត់ ខ្ញុំក៏សុំយោបល់ពីអ្នកម្តាយនិងលោកឪពុករបស់ខ្ញុំ បើសិនជាខ្ញុំស្រលាញ់គាត់មែន ក្រោយពីរៀបការរួចខ្ញុំនឹងត្រូវទៅនៅទីនោះ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ តើពួកគាត់មានយោបល់យ៉ាងម៉េចដែរ? ពួកគាត់មានប្រសាសន៍ថា ពួកគាត់នឹងអនុញ្ញាតិអោយទៅ ប៉ុន្តែអ្វីដែលសំខាន់ថាតើគាត់ខាងនោះប្រាកដជាស្រលាញ់ខ្ញុំមែនរឺក៏អត់ ត្រូវតែបញ្ជាក់ មិនមែនសំខាន់មកពីគាត់ជាអនិកជននោះទេ នៅស្រុកយើងក៏អាចមានលទ្ធភាពរស់នៅក្នុងជីវភាពបានសមរម្យដែរ នៅកន្លែងណាក៏ដោយវាតែងតែមានការលំបាក និងភាពងាយស្រួលដែរ គ្រាន់តែថាផ្សេងៗពីគ្នាតែប៉ុណ្ណោះ

មែនទែនហើយមើលទៅ ថ្ងៃទី06 ម៉ោង6 ខែសីហា គាត់ក៏សំរេចចិត្តមកស្រុកខ្មែរតែម្នាក់ឯង នេះជាលើកដំបូងដែលពួកយើងបានជួបមុខគ្នាផ្ទាល់ គឺនៅព្រលាន្តយន្តហោះពោធិ៍ចិនតុង គាត់ចេញមកដល់ខាងក្រៅ ហើយគាត់សំលឹងរកមើលខ្ញុំ គាត់មើលខ្ញុំមិនស្គាល់ ទាំងដែលខ្ញុំកំពុងឈរនៅនឹងមុខគាត់នឹងហើយ គាត់បែកញើសជោកនិងញ័រដៃទទ្រើក គាត់និយាយថា«ហើយខ្ពស់ម្ល៉េះ ខ្ញុំស្មានតែកូនក្មេង» ខ្ញុំនឹកក្នុងចិត្ត «តយូរ ខំពាក់ស្បែកជើងកែង ប្រវែង2ថ្នាំងដៃសោះ ពិបាកដើរសឹងអីហើយ អាយុតិចជាង ម៉េចអត់បេះដូងមែន? »
ខ្ញុំលួចអស់សំណើច

នៅថ្ងៃនោះផងដែរ ទាំងក្រុមគ្រួសារខ្ញុំ បងប្អូនសាច់ញ្ញាតិ ទំាងខាងខ្ញុំទំាងខាងគាត់ ពួកគាត់សុទ្ធតែរវល់ខ្លាំងណាស់ ប៉ុន្តែឆ្លៀតមកទទួលដើម្បីអោយគាត់មានអារម្មណ៍កក់ក្តៅ ហើយចាស់ទុំពួកគាត់ជាអ្នកចាត់ចែងធ្វើតេស្ត ជូនគាត់ដើរលេង3ទៅ4ថ្ងៃ ជាលក្ខណះគ្រួសារធំ….
បន្ទាប់មកក៏បំបែកគ្នា គាត់ក៏ទៅសំរាកនៅផ្ទះខាងបងប្អូនគាត់ គិតហើយគិតទៀតៗ គាត់នឹកខ្ញុំ ហ្អើយ!មើលទៅគាត់ស្រលាញ់ខ្ញុំមែនទែនហើយ ខ្ញុំក៏មានចិត្តខ្លះដែរនឹង ប៉ុន្តែខ្ញុំមិនអាចនិយាយត្រង់ៗបានទេ គួរតែធ្វើអ្វីម្យ៉ាងហើយមើលទៅនោះ…
គាត់ផ្តល់កិត្តិយសអោយខ្ញុំ ដោយមានចាស់ទុំ អញ្ជើញមកចូលស្តីដណ្តឹង ទោះបីជាគាត់ត្រូវភ្ជាប់ពាក្យជាមួយខ្ញុំ ដោយគ្មានក្រុមគ្រួសារគាត់អញ្ជើញមកជាមួយក៏ដោយ ខ្ញុំប្រាប់គាត់ថា«ចិញ្ចៀនតូចរឺក៏ធំ មិនសំខាន់សំរាប់ខ្ញុំទេ សំខាន់គាត់ស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គាត់ ប៉ុន្នឹងវាគ្រប់គ្រាន់ហើយ»
ទាំងគាត់ទាំងខ្ញុំ មិនថាគេរឺក៏អ្នក គ្មានអ្នកណាដែលថាមិនចង់ក្លាយជាអ្នកមាននោះទេ ខ្វះមុខខ្វះក្រោយវាមិនស្រួលទេ មែនអត់? ប៉ុន្តែយើងធ្វើ ទៅតាមលទ្ធភាពដែលយើងមាននឹងទៅ…
ចាស៎អរគុណសំរាប់ការចំនាយពេលអាន🙏🙏😍😍
មកដល់ឆាប់ៗនេះ…
#បញ្ជាក់* ប្តីរបស់គាត់ ជំនួសដោយពាក្យ គាត់
* ប្រពន្ធរបស់គាត់ ជំនួសដោយពាក្យ ខ្ញុំ
* ប្តីប្រពន្ធគាត់ ជំនួសដោយពាក្យ ពួកយើង
#ខ្ញុំស្រលាញ់និងចូលចិត្តកាច្នៃរឺក៏ការបង្កើតថ្មី ដែលជាស្នាដៃកូនខ្មែរ ខ្ញុំមិនមែនជាអ្នកនិពន្ធទេ ហើយក៏សូមអភ័យទោសរាល់កំហុសឆ្គងដោយអចេតនា រាល់ពាក្យសំដីត្រង់ណាមិនសមរម្យរឺក៏កំហុសអក្ខរាវិរុទ្ធ សូមជួយណែនាំផង ចាស៎អរគុណ🙏🙏🙏😍😍😍