នាយ ពែកមី ប្រើពាក្យកម្សត់ម្លឹងៗ តើនរណាអាចទប់ទឹកភ្នែកបានទៅ ?







​កំណាព្យដែល​ពោរពេញ​ទៅដោយ​ភាព​សោកសៅ​របស់​នាយ ពែ​កមី ដែល​រំលេច​ឡើង​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ដ៏​កម្សត់​របស់​កូន​ទាំង ៣ នាក់របស់លោក អ៊ិត សេដ្ឋា មាន​អត្ថន័យ​ដូចតទៅ ៖

យប់យន់ស្ងាត់ឈឹងប្រឹងជូតទឹកភ្នែក ពុកអើយពុកបែកបែកទាំងអាល័យ តើអោយរូបកូនរស់សង្ឃឹមអ្វី បើរូបពុកថ្លៃទៅចោលកូនហើយ ។

ធ្លាក់ខ្លួនក្រខ្សត់ព្រោះតែជំងី ឳពុកទ្រាំឈឺមិនត្អូញត្អែរឡើយ ខំប្រឹងធ្វើការដល់ថ្ងៃចុងក្រោយ ព្រំលិខិតអើយម្តេចដាច់មេត្តា។

រស់នឹងជីដូនបងប្អូនសុទ្ធស្រី ឯកូនសព្វថ្ងៃជើងក៏ពិកា ទឹកភ្នែកជោកខ្នើយមើលរូបថតប៉ា តើមានអ្នកណាយល់អារម្មណ៏នេះ។





Cre.pekmi cbs