នាយចាង ជាម្ចាស់ហាងអាហារមួយកន្លែង គាត់មិនមែនជាអ្នកមានអ្វីឡើយ គាត់ ខំលក់ អាហារជាច្រើនប្រភេទមានទំាងទឹកតៅហ៊ូ ដើម្បីចញ្ចឹមគ្រួសារបស់គាត់ ខណៈដែលកំពុងបើកហាង គាត់ក៏កំពុងត្រៀមតៅហ៊ូរ ស្រាប់តែមានភ្ញាវចូលមកហើយ មានជនពិការម្នាក់បាននាំកូនប្រុសរបស់ខ្លួនមក ជនពិការនោះក៏ប្រញ៉ាប់ទិញទឹកតៅហ៊ូមួយកែអោយកូនប្រុស។
បន្ទាប់ពីនាយចាង រៀបចំទឹកតៅហ៊ូបានរៀបរយនាយចាង ក៏បានឮសម្លេងម្ដាយរបស់ក្មេងប្រុសបាននិយាយថាឆាប់ញាំអោយលឿនៗណាកូន ប្រយ័ត្នទៅរៀនមិនទាន់ ក្មេងប្រុសក៏ស្ដាប់ម្ដាយខំញាំអោយលឿន បន្ទាប់ពីញាំុពួកគេក៏ដើចេញពីហាងយ៉ាងឆាប់រហ័ស
ភ្លាមនោះភរិយារបស់នាយចាងឃើញថាពីនាក់ម៉ែរកូនមិនទាន់អោយលុយថ្លៃរទឹកតៅហ៊ូ ក៏ទៅតាមដើម្បីទាលុយតែត្រូវនាយចាងហាមឃាត់មុន។
នាងបានសួរថា ស្គាល់គេមែនទេទើបមិនទាលុយ.? នាយចាង ”អត់ស្គាលផង ប្រពន្ធគេ” បើមិនស្គាល់គ្នាផងមិចមិនអោយខ្ញំុទារលុយពីគេ នាយចាងបានឆ្លើយថា ព្រោះមកពីពួកគេប្រញ៉ាប់ទើបភ្លេចអោយយើងលុយមកយើងណាអូន ហើយភ្ញៀវដែលនៅក្បែនោះបាននិយាយផងដែរថា” មើលទៅពួកគេដូចជាប្រយ៉ាប់ខ្លាំងណាស់ទើបមិនបានចេញលុយ ភ្លាមនោះក៏មានភ្ញៀវម្នាក់មក ព្រមចេញលុយជំនួស តែនាយចាងមិនទទួល ធ្វើអោយភ្ញៀវក្នុងហាងធ្វើការសសើរដ៏ទឹកចិត្តរបស់គេជាខ្លាំង.។
ភ្លាមនោះភរិយារបស់នាយចាងក៏បានយំ ហើយរៀបរាប់ថាពេលនេះកូនស្រីរបស់យើងមានរោគខ្សោយបេះដូងហើយត្រូវលុយជាច្រើនដើម្បីព្យាបាល នាងយំបណ្ដើរហើយនិយាយជាមួយប្ដីបណ្ដើថាខ្ញុំដឹងថាលោកមិនចង់អោយគេថាលោកជាមនុស្សចិត្តអាក្រក់គ្រាន់តែ
ទឹកតៅហ៊ូប៉ុណ្ណឹងនោះទេ តែបងក៏បានឮពាក្យរបស់ពេទ្យនិយាយហើយថា យើងត្រូវការលុយជាបន្ទាន់បើមិនចឹងទេកូនរបស់យើងនឹងគ្រោះថ្នាក់ហើយ តែលោកធ្វើដូចជាមិនខ្វល់.?
ភ្ញាវទាំងអស់បន្ទាប់ពីបានឮក៏មានការអាណិតអាស៊ូជាខ្លាំង ហើយតែទាំងរាយលុយគ្នាម្នាក់40000-50000រៀល អោយទៀតផង តែនាយចាងមិនព្រមទទួល ភ្លាមនោះអ្នកមីងពិកាក៏មកដល់ល្មម ព្រោះតែគាត់ទើបនឹកឃើញរឿងភ្លេចចេញលុយ ហើយគាត់សួរផងដែរថា ហេតុអ្វីក៏មិនតាមទៅទារ?
នាងចាងឆ្លើយ÷ព្រោះមីងជាមនុស្សពិការហើយខ្ញុំគិតថាអ្នកមីងច្បាស់ជាពិបាកជាងខ្ញុំ កូនអ្នកមីងក៏ដូចគ្នាគេប្រញ៉ាប់ទៅរៀន ទើបខ្ញុំខ្ជិលទាលុយ រឿងដែលគេធ្វើដើម្បីក្មេងធ្វើអោយភ្ញៀវក្នុងហាងទះដៃរគាំទ្រ ហើយអ្នកមីងក៏បាននិយាយថាអគុណលោកណាស់ដែរបារម្ភខ្ញុំ។
អ្វីដែលស្មានមិនដល់ថ្ងៃបន្ទាប់មក
ហាងរបស់គេក៏មានភ្ញាវជាច្រើនមកទិញអាហារ
តែប៉ុណ្ណោះថែមទាំងតំរង់ជួគ្នាំចាំទិញទៀតផង
គេទាំងពីនាក់មានការងឿងឆ្ងល់ថាម្ដេចក៏សុខៗមានភ្ញាវមកញាំច្រើនបែបនេះ
ទីបំផុតទើបគេដឹងថារឿងរាវអំពើល្អរបស់គេត្រូវបានគេយកទៅបង្ហោះហើយមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។
ប្រភព៖http://tv2fb.net/archives/1268


