ឆ្នាំនេះខ្ញុំអាយុ ៣០ ឆ្នាំ ខ្ញុំមិនទាន់មានសង្សាទេ ។អ្នកដែលនៅផ្ទះជាមួយខ្ញុំគេសួរខ្ញុំថា ពេលណាទើបយកសង្សានឹងគេ។ ក្នុងចិត្តខ្ញុំ ខ្ញុំចង់មានណាស់ ប៉ុន្តែខ្ញុំធ្លាប់ធ្វើអោយមនុស្សស្រីម្នាក់នាងឈឺចាប់ ដូចនេះហើយខ្ញុំនៅលីវរហូតមកដល់សព្វថ្ងៃ។
៤ ឆ្នាំមុនខ្ញុំបានណាត់ជួបនឹងនារីម្នាក់ យើងធ្លាប់ជាមិត្តភក្ដិនឹងគ្នាតាំងពីវិទ្យាល័យម្លេះ នៅពេលនោះយើងទាំងពីរគឺជាមិត្តភក្ដិដ៏ល្អ។ចាប់ពីយើងបញ្ចប់ថ្នាក់ទី១២ យើងមិនដែលជួបគ្នាទាល់តែសោះ ។រហូតទាល់តែខ្ញុំធ្វើការទើប ខ្ញុំបានជួបនាងម្ដងទៀត យើងមានទំនាក់ទំនងគ្នាល្អណាស់ រូបរាងនាងក៏ស្អាត អត្តចរិតនាងក៏ល្អ គ្រួសារនាងក៏ថ្លៃថ្នូរ ឪពុកម្ដាយខ្ញុំនិយាយថា នាងសាកសមធ្វើជាកូនប្រសារគាត់ណាស់។
មនុស្សមានស្នេហា អ្វីគ្រប់យ៉ាងមើលទៅស្រស់បំព្រង។ យើងមានការចងចាំល្អៗជាមួយគ្នាយ៉ាងច្រើន។ នាងតែងតែជួយលើកទឹកចិត្តខ្ញុំពេលខ្ញុំអស់សង្ឃឹមរឺពិបាកចិត្ត នាងតែងតែឈរនៅខាងខ្ញុំជានិច្ច មិនថាខ្ញុំធ្វើខុសរឺត្រូវទេ។
នៅថ្ងៃមួយយើងឈ្លោះគ្នាបន្តិចបន្តួច នាងមិនផ្ញើរសាររឺតេមកខ្ញុំមុន ខ្ញុំក៏មិនផ្ញើរសាររឺតេទៅនាងមុនដែរ ខ្ញុំរង់ចាំនាងផ្ញើរសាររឺតេមកខ្ញុំមុន វាក្លាយទៅជាសង្គ្រាមត្រជាក់ ។យើងមិននិយាយរកគ្នា ម្នាក់ៗសុទ្ធតែចង់អោយដៃគូរនិយាយសុំទោសមុន រឿងបែបនេះអូសបន្លាយអស់រយះពេល ១ខែ រហូតយើងទាំងពីរដូចជាអ្នកដ៏ទៃ។
នៅថ្ងៃនេះទើបខ្ញុំគិតឃើញថា រឿងកន្លងទៅជាកំហុសរបស់ខ្ញុំ ។ នាងបានសុំខ្ញុំបែកគ្នា ។ខ្ញុំគិតថា នាងពេលនេះកំពុងតែខឹង ទើបនិយាយពាក្យបែកគ្នា ចាំនាងបាត់ខឹងសិន ចាំទៅនិយាយសុំទោសនាង ហើយបកស្រាយរឿងទាំងឡាយប្រាប់នាង។
យើងបែកគ្នាមិននិយាយរកគ្នាតែ ៦ ខែ នាងមិនដែលទាក់ទងខ្ញុំ ខ្ញុំក៏មិនដែលទាក់ទងនាង។ ខ្ញុំមិនអាចទ្រាំបាន ខ្ញុំចង់និយាយសុំទោសនាង ស្រាប់តែពេលនោះមិត្តភក្ដិដើរមកហើយ សួរខ្ញុំថា មានដឹងអត់សង្សាចាស់របស់សម្លាញឯងថ្ងៃស្អែកនាងរៀបការហើយ។
គ្រាន់តែលឺបែបនេះភ្លាមខ្ញុំស្លុតស្មារតីរកកល់ដួលភ្លាម ។ ខ្ញុំទាញទូរស័ព្ទតេទៅនាង នាងមិនលើក ខ្ញុំផ្ញើរសារទៅនាង នាងក៏មិនឆ្លើយតប។
រហូតដល់ថ្ងៃរៀបការរបស់នាង ខ្ញុំស្ទើតែមិនជឿថា អ្វីដែលខ្ញុំបានលឺជាការពិត។ ខ្ញុំបានបើកឡានស្ងាត់ៗទៅឈប់ក្បែររោងការ រង់ចាំមើលកូនក្រមុំជានរណា ខ្ញុំក៏បានឃើញថាកូនក្រមុំគឺជានាង នាងក៏បានឃើញខ្ញុំដែរ ។ មួយសន្ទុះក្រោយមក ខ្ញុំបានទទួលសារមួយពីនាង នាងសរសេរថា “ទំនាក់ទំនងយើងទាំងពីរត្រូវបានបញ្ចប់ហើយ គ្មានរឿងអ្វីត្រូវនិយាយគ្នាទៀតទេ….”។
ថ្ងៃនេះទើបខ្ញុំដឹងថា ខ្ញុំបានបាត់បង់របស់ដ៏មានតម្លៃរបស់ខ្ញុំ នារីដែលខ្ញុំស្រលាញ់បំផុត។ ២ ឆ្នាំក្រោយមក ខ្ញុំនៅតែគិតពីវាដដែល។បើសិនជាអាច ខ្ញុំចង់អោយពេលវេលាត្រលប់ថយក្រោយ ចង់និយាយសុំទោសនាង 1 ពាន់ 1 ម៉ឺនដង។ ខ្ញុំនឹងមិនអោយនាងទៅអ្នកដ៏ទៃដោយងាយៗនោះទេ ពីព្រោះខ្ញុំស្រលាញ់នាង ខ្ញុំមិនអាចបំភ្លិចនាងបានឡើយ។
នេះគឺជាមេរៀនមួយ ដ៏ល្អក្នុងឆាកជិវិតមនុស្សវាចង់អប់រំអ្នកអោយចេះថែរក្សាទំនាក់ទំងស្នេហារបស់អ្នកអោយបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ សូមកុំគិតថា អ្នកខុសរឺត្រូវទេ អ្នកត្រូវតែសុំទោសដៃគូររបស់អ្នកមុន ។សូមកុំគិតថាដៃគូររបស់អ្នកគឺជាគូរប្រជែងអោយសោះ សូមបើកចិត្តអោយទូលាយ បង្ហាញដៃគូររបស់អ្នកថាអ្នកយកចិត្តទុកដាក់នឹងគេ ហើយចេះយោគយល់គ្នាអធ្យាស្រ័យអោយគ្នា ដើម្បីរក្សាទំនងស្នេហារបស់អោយបានស្ថិតស្ថេរជាអមតះ។
ប្រភព៖http://tv2fb.net/archives/4854
