ខ្ញុំបាទឈ្មោះ រស់ គឹមសៀង សូមអំពាវនាវដល់សប្បុរសជនក្នុង និង ក្រៅប្រទេសសូមមេត្តាជួយដល់ពួកគាត់ទាំងពីនាក់គួរឱ្យអាណិតណាស់ហើយវេទនាខ្លាងមែនទែន។ ដោយសារតែជំងឺ ប្រចាំកាយធ្វើឱ្យជីវភាពរស់នៅយ៉ាងលំបាកហើយគ្មានអង្ករសម្រាប់ដាំបបរឲ្យប្តីបរិភោគទេ រស់អាស្រ័យដោយបានអ្នកជិតខាងគេឲ្យពេលខ្លះគ្មានគេឲ្យដេកអត់។ បងរេន សារាំ និង បងស្រី ប្រាក់ ទន ដែលប្តីរបស់គាត់មានជំងឺយ៉ាងធ្ងនធ្ងរគ្មានលុយយកទៅព្យាបាលនៅមន្ទីរពេទ្យ ដែលស្ថិតនៅបណ្តោះអាសន្ននៅក្នុងរោងបងគាត់នៅភូមិ ខ្សាច់ជីរស ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភព៖ Rus Kimsieng






