អាសូរណាស់ !!! ធ្វើដំណើរថ្មើរជើងរាប់សិបគីឡូ​ នៅលើខ្លួនគាត់ភ្ជាប់ជាមួយថង់ខោអាវមួយ​ ពុំមានលុយមួយកាក់មួយសែន និងទឹកភ្នែករលីងរលោង​ ឪពុកម្តាយលះលែងគ្នា ម្តាយនៅផ្សេង ឪពុកនៅផ្សេង យកទៅឲ្យអ៊ុំចិញ្ចឹម ក្រពេកយកទៅដាក់មណ្ឌលកុមារកំព្រា .......




ពេលញុមកំពុងធ្វើដំណើរតាមផ្លូវដែរមានចម្ងាយផ្លូវរាប់សិបគីឡូ​ ពីខេត្តមួយដល់ខេត្តមួយ​ ដែរនៅតាមផ្លូវមិនមានមនុស្សម្នាអូរអរនោះទេ​ ហើយក៏បានជួបក្មេងប្រុសម្នាក់នេះ ដែរកំពុងធ្វើដំណើរថ្មើរជើងទាំងចម្ងាយផ្លូវរាប់សិបគីឡូ​ ដែរនៅលើខ្លួនគាត់ភ្ជាប់ជាមួយថង់ខោអាវមួយ​ ពុំមានលុយមួយកាក់មួយសែន និងទឹកភ្នែករលីងរលោង​ គាត់សុំញុមទៅដោយសារផង​ ព្រោះផ្លូវឆ្ងាយ​ ញុមក៏បានអោយគាត់ទៅដោយសារ​ និងអោយចំណីគាត់ញាំព្រោះគិតថាគាត់ឃ្លានហើយ​។នៅតាមផ្លូវញុមបានសួរគាត់​ មិចបានប្អូនដើរ​ផងយំផង​ ហើយទៅណាដែរ​ គាត់ប្រាប់ថាគាត់ជាក្មេងកំព្រា​ ម្ដាយឪពុកលែងគ្នា​ ឪពុកទៅនៅផ្សេង ហើយម្ដាយគាត់ក៏យកគាត់មកចិញ្ចឹម​ តែពេលគាត់មានប្ដីទៀតគាត់ក៏លែងរវល់និងប្អូន​ ទើបយកប្អូនមកអោយ​ អ៊ុំចិញ្ចឹម​ ដោយអ៊ុំក្រចិញ្ចឹមមិនរស់ក៏យកប្អូនទុក​ នៅមណ្ឌលកុមារកំព្រា​បានប៉ុន្មានខែបន្ទាប់មកដោយមណ្ឌលខ្វះខាតដែរព្រោះខ្វះជំនួយ​ ក៏យកប្អូន​ទៅផ្ញើរជាមួយគេ​ នៅបានប៉ុន្មានខែគេក៏ដេញប្អូនចេញ​ ទើបប្អូនសំរេចចិត្តដើរទៅផ្ទះអ៊ុំដែរបានចិញ្ចឹមតាំងពីតូចនោះវិញទាំងទឹកភ្នែករហាម​។​ នេះហើយជីវិតបើរឿងនេះកើតឡើងលើអ្នកទាំងអស់គ្នា​ តើគិតយ៉ាងណាដែរ



 ប្រភព៖ Hea G Min