ពូ ម៉ៅ ជាសន្តិសុខសណ្តាប់ធ្នាប់គំរូមួយរូបផងដែរ ដែលបំពេញមុខងារបានយ៉ាងល្អឥតខ្ចោះ ប៉ុន្តែបើក្រឡេកមើលស្ថានភាពគ្រួសារ....
ភ្នំពេញ៖ ប្រិយមិត្ត បានស្គាល់ហើយ ពីពូ ហោ ម៉ៅ ដែលគាត់តែងសម្រួលចរាចរណ៍ នៅចំណុចលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ និងម្តុំចាក់អង្រែ។ អ្វីដែលធ្វើឲ្យ មហាជនរឹតតែ កោតសរសើរគាត់នោះ គឺទោះបីឈរហាលថ្ងៃក្តៅហែង ហាលភ្លៀងយ៉ាងណា ក៏រូបគាត់ នៅតែបន្តការងារនេះ រហូតទាល់តែចប់ផងដែរ ជាពិសេស ពួកគេ ថែមទាំងចាត់ទុក គាត់ជាសន្តិសុខសណ្តាប់ធ្នាប់គំរូមួយរូបផងដែរ ដែលបំពេញមុខងារបានយ៉ាងល្អឥតខ្ចោះ។
តែងាកមើលជីវភាព របស់លោកពូ ម៉ៅ វិញម្តង គឺគាត់មានស្ថានភាពរស់នៅ ពិតជាពិបាកខ្លាំងណាស់ ដែលប្រាក់ខែ បានមកពីការងារសណ្តាប់ធ្នាប់ បន្តិចបន្តួចនោះ ត្រូវបែងចែកគ្រប់យ៉ាងនៅក្នុងផ្ទះ ហើយណាមួយ ត្រូវមើលថែ ភរិយាពិការមួយចំហៀងខ្លួន។
ដូចនេះបើប្រិយមិត្ត មានសណ្តានចិត្ត អាណិតអាសូរ ចំពោះគ្រួសារ លោក ពូ ម៉ៅ អាចជួយបាន តិចក្តី ច្រើនក្តី ក៏ជាទឹកចិត្តរបស់លោកអ្នកផងដែរ៕






