រៀបការមិនទាន់បានមួយខែផង ស្គាល់កន្លែងម៉ែក្មេកលាក់លុយ មានអីគាស់យកខ្ទេចហើយគេចខ្លួនបាត់ !!!

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ និងហួសចិត្ត​យ៉ាងខ្លាំងខណៈ ​ឪពុក​ម្តាយក្មេក​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​ថា កូនប្រសា​ររបស់គាត់បាន​គាស់​លួច​យក​ទ្រព្យសម្បត្តិ​របស់​គាត់ អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ។

​ជន​រង​គ្រោះឈ្មោះ រឹម លាប អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ុន យឹ​ន អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​អះអាង​ថា កូនប្រសារ​ប្រុស​របស់​គាត់​ឈ្មោះ ពូន ធឿ​ន ហៅ ធី អាយុ​២៨​ឆ្នាំ បាន​លួច​យក​មាស​របស់​គាត់​អស់ខណៈ​ពេល​ដែល​ពួក​គាត់ និង​កូនស្រី​នាំ​គ្នា​ទៅ​វាលស្រែ​អស់ ។​ លោកពូបន្ដថា ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖ មាស៤​ដំឡឹង​២​ជី​កន្លះ ផ្លា​ក​ទី​ន​៨​ហ៊ុន លុយ​៥០​ម៉ឺន​រៀល និង​ម៉ូតូ​១​គ្រឿង។ រហូតមកទល់​ពេល​នេះ​ពួក​គាត់​មិន​អាច​ទាក់ទង​កូនប្រសារ​នោះ​បាន​ទេ ព្រោះ​ទូរស័ព្ទ​របស់​គេ​បាន​បិទ​អស់​ទៅ​ហើយ ចំណែក​ឪពុក​ម្តាយ​ខាង​ប្រុស​ក៏​អះអាង​ថា មិនដឹង​មិនឃើញ​ដែរ ។




តាមការអះអាងពីស្ត្រី​ឈ្មោះ លាប ច​ន្ថា ដែល​ជា​ប្រពន្ធ​ជនសង្ស័យ និង​ត្រូវជា​កូនស្រី​ជន​រង​គ្រោះ ក៏​អះអាង​ដូច​គ្នា​ដែរ​ថា ប្តី​របស់​ខ្លួន​គឺជា​ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​ម្តាយ​តែ​ម្តង ព្រោះ​មាន​អ្នក​ជិតខាង​ឃើញ​ថា​ប្តី​របស់​ខ្លួន​ជា​អ្នក​ជិះ​ម៉ូតូ​ម្តាយ​ចេញពីផ្ទះ​ទៅ ។
​ចំពោះ​ករណី​នេះ​ត្រូវ​បាន​លោក​មេ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​អ​ន្ទ​រ ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ភ្លាម កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ភ្លាម ហើយ​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ជា​កូនប្រសា​ប្រុស​នោះ ពិតជា​បាត់​ខ្លួន​មែន ហើយ​កាលពី​ល្ងាច​មុន​ពេល​បាត់​ខ្លួន​នោះ រូបគេ​និង​ប្រពន្ធ​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ដែរ តែ​មិន​បាន​វែង​ឆ្ងាយ​ធំដុំ​អ្វី​ទេ ។ចំពោះ​រឿង​លុយកាក់​មាសប្រាក់​ដែល​ជន​រង​គ្រោះ​បាត់​នោះ​កម្លាំង​សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ ៕

 ប្រភព៖https://www.khmernews.news/article/archives/1706