ថ្ងៃនេះឧកញ៉ា ឌួង ឆាយ បានទៅជួបតុលាការនៅទីក្រុងបាងកកតាមការណាត់ជួបជាលើកទី២ ចំពោះករណីដែលលោកបានប្តឹងមន្ទីរពេទ្យ Bumrungrad របស់ប្រទេសថៃ ហើយពេលនេះលោកបានទទួលចម្លើយហាក់បីដូចជាមិនទាន់ដាច់ស្រេចទាល់តែសោះ សូមស្តាប់លោកឧញ៉ាដើម្បីដឹងឲ្យបានពិស្តារ៖
គួរបញ្ជាក់ឡើងវិញផងដែរថា មូលហេតុដែលលោកប្តឹងនោះគឺដោយសារ៖
កូនប្រុស របស់លោកឧកញ៉ា ឌួង ឆាយ បានធ្លាក់ខ្លួនឈឺភ្លាម លោកបានបញ្ចូនកូនទៅមន្ទីរពេទ្យថៃឈ្មោះ Bumrungrad ដើម្បីធ្វើការព្យាបាល ប៉ុន្តែអាការៈហាក់ដូចមិនធូរស្រាល ទើបលោកនាំកូនទៅមន្ទីរពេទ្យសង្ហឹបុរី ដើម្បីព្យាបាលថែមទៀត។ ដោយមើលឃើញពីចំណុចខ្វះខាត និងធ្វេសប្រហែស ភាគីខាងមន្ទីរពេទ្យ Bumrungrad ទើបលោកសំរេចចិត្តដាក់ពាក្យបណ្តឹងមន្ទីរពេទ្យ។
បើទោះបីជាមានការសុំសម្រុះសម្រួលពីខាងមន្ទីរពេទ្យ ដើម្បីដោះស្រាយក្រៅច្បាប់ក៏ដោយ កីលោកឧកញ៉ា ដួង ឆាយ នៅប្រកាន់គោលជំហរប្តឹងមន្ទីរពេទ្យដដែល។ ហើយលោកបានសរសេរនៅលើគណនីរបស់លោកថា នឹងមិនលើកលែងទោស អោយមន្ទីរពេទ្យ Bumrungrad ជាដាច់ខាតក្នុង មួយជីវិតនេះ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង ដែលលោកបានសរសេរ៖
“គ្រប់ពេលដែលកូនប្រុសខ្ញុំបានចាប់កាន់ដៃរបស់ខ្ញុំគាត់មិនដែលប្រលែងម្តងណាឡេីយព្រោះគាត់មានអារម្មណ៍ភ័យខ្លាចជាខ្លាំងដែលមិនអាចមើលឃេីញរបស់អ្វីៗគ្រប់យ៉ាងអាចមេីលឃេីញតែភាពងងឹតប៉ុណ្ណេាះគឺអស់រយះពេល 4ខែកន្លងមកហេីយ។បា៉ពិតជាអាណិតកូនខ្លាំងណាស់ណាប៉ុន្តែពេលនេះមានតែកូនទេដែលត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងណា។ ជីវិតគ្រួសាររបស់យើងត្រូវបានផ្លាស់ប្តូរទាំងស្រុងនៅពេលនេះដោយសារតែការធ្វេសប្រហែសរបស់មន្ទីរពេទ្យ Bumrungrad។ ខ្ញុំនិងមិនអធ្យាស្រ័យឫលើកលែងទោសអោយមន្ទីរពេទ្យ Bumrungrad ជាដាច់ខាតក្នុងមួយជីវិតនេះពួកគេត្រូវតែទទួលខុសត្រូវរាល់កំហុសគ្រប់យា៉ងទាំងអស់ដែលបានធ្វេីមកលើកូនប្រុសរបស់ខ្ញុំ។”
លោកឧកញ្ញា ឌួង ឆាយ បានសង្គត់ធ្ងន់ថា ពេលនេះលោក កំពុងបាក់ទឹកចិត្តខ្លាំង ដែលកំពុងត្រូវការ ការលើកទឹកចិត្តពីសំណាក់ពុកម៉ែបងប្អូន ក្នុងការប្ដឹងបន្តទៅកាន់ មន្ទីរពេទ្យ Bumrungrad ។
សូមមើលវីដេអូដូចខាងក្រោមនេះដើម្បីឲ្យបានពិស្តារ

ប្រភព៖http://www.lptkhmer.com