តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់៖
ខ្ញំុមានអាយុ៣០ ឆ្នំា ឥឡូវនេះខ្ញំុកំពុងរស់ជាមួួយម្តាយឪពុករបស់ខ្ញំុ នៅក្នុងទីក្រុង។
បន្ទាប់ពីបព្ចាប់ការសិក្សានៅឯមហាវិទ្យាល័យ ខ្ញំុរកបានការងារធ្វើក្នុងក្រុមហ៊ុនITដែលធំជាងគេ
នៅក្នុងប្រទេស ខ្ញំុធ្វើជាអ្នកសរសេរកម្មវីធី និងអ្នក Design ។ ពេលនេះ ខ្ញំុមិនដែលគិតរឿងរ៉ាវស្នេហាទេ មិត្តិភក្ត័បានណែនំានារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត
មកខ្ញំុ ហើយនារីម្នាក់នេះជាមុខរបរជានារីបង្ហាញម៉ូត។ ចាប់តំាងពីថ្ងៃ ដែលពួកម៉ាក់ណែនំា ខ្ញំុក៏ចាប់អារម្មណ៏លើនារីបង្ហាញម៉ូត(ធ្លាក់ក្នុងអណ្លុងស្នេហ៏) ។ខ្ញំជាអ្នកចាប់ផ្តើមសូមស្នេហ៏ពីនារីរូបស្អាត ហើយពូកយើងបានណាត់ញំាុអាហារពេលល្ងាចជា
មួយគ្នាច្រើនដង រហូតដល់ខ្ញំុដាច់ចិត្តសូមគាត់រៀបការ។
ខ្ញំុក៏សម្រេចចិត្តដើម្បីអញ្ជើញនាងជួបឪពុកម្តាយរបស់ខ្ញំុ នៅឯផ្ទះ ពេលកំពុងជួប ឪពុកម្តាយរបស់ខ្ញំុ ហាក់ដូចជាមិនពេញចិត្តនិងនាងសោះ ដោយសារនាងស្លៀកសំលៀកបំពាក់ បែបយ៉េយ៉េ............................
ក្រោយមកឪពុកម្តាយរបស់ខ្ញំ បានប្រាប់ថា គាត់មិនពេញចិត្តនិងនាងទេ សារតែនាងមើលទៅហាក់ដូចជា ចិត្តមិនបាន មានអត្តចរិកមិនល្អ មិនចេះនិយាយស្តីគូរសម អ្វីដែលពិសេស នាងប្រហែល មិនចេះធ្វើការងារផ្ទះ(មេផ្ទះដ៏សំរាប់កូន)។ភ្លាមនោះ ខ្ញំុបានកប្រកែកដាច់ខាត់ ត្រូវតែ
យកនាងមកធ្វើជាប្រពន្ធ។
ប្រមាណជាបីខែ ពីធីមង្គលការរបស់ខ្ញំុក៍ឡើង ដោយមានការចូលរួមពីភ្ញៀវ មិត្តៗរួមការងារ និងមានវត្តមានតារាៗចូលរួមផងដែរ។ក្រោយពេលរៀបការរួចហើយ អ្វីៗបានប្រែប្រួលអស់ នាងបានកែចរិត ពីស្រ្តីដែលខ្ញំុស្រឡាញ់ ដោយសារតែប្រាក់ខែនិងប្រាក់ដែលខ្ញំុខំរកអោយសន្សំ
សំរាប់អនាគត់ នាងយកទៅលេងល្បែង ផឹកសីុ និងញៀនថ្នំាទៀត។
មុនដំបូលខ្ញុំបានដាស់តឿន នាងអោយឈប់ប្រព្រឹត្តអំពើឧបាយមុខនោះទំាងអស់ ងាយមកចាប់
ការងារផ្ទះសម្លែង ក្រោយមកឃើញនាងកែខ្លួនខំទុកចិត្តអោយលុយកាក់ មាសពេជ្រកាន់ដូចដើមវីញ មានអីលើកនេះខ្លំាងជាងលើកមុខទៀត នាងយកទៅលក់លេងល្បែង
គ្មានសល់។ពេលនេះ ហើយដែលធ្វើអោយខ្ញំុភ្ញាក់ខ្លួនព្រឺត នឹកដល់សម្តីរបស់លោកពុកអ្នកម្តាយ
ដែលបាននិយាយថាកំុអោយយកគាត់ធ្វើជាប្រពន្ធ។ឥឡូវនេះខ្ញំុទទួលស្គាល់ថា មិនអាចមើលមនុស្សតែសំបក ខាងក្រៅទេ ព្រោះអត្តចរិតរបស់មនុស្សសំខាន់ជាង។
បន្ទាប់ពីអានរឿងរបស់ខ្ញំុហើយ ខ្ញំុសូមសួរអ្នកទំាងអស់គ្នាថា៖គួរអោយខ្ញំបន្តការរស់នៅជាមួយប្រពន្ធរបស់ខ្ញំុទៀតអត់


