រត់ចោលគ្នារយៈពេល 20ឆ្នាំ ចៃដន្យបានជួបគា្នដាក់មួយម៉ាត់ស្ទើរក្អួតឈាម
នេះជារឿងរ៉ាវពិតរបស់ក្មេងស្រីម្នាក់ដែលត្រូវឪពុកបោះបង់ចោលតំាងពីនាងមានអាយុ២ខែ។
នាងត្រូវរស់នៅទំាងភាពក្រីក្រលំបាកតោកយ៉ាក សីុអត់សីុឃ្លានជាមួយម្តាយ។
នៅពេលដែលនាងមានអាយុ៥ ឆ្នាំ នាងតែងលេងជាមួយក្មេងៗដែលនៅក្បែរផ្ទះ ពេលឆ្លួសគា្ន ពួកកេ្មងៗតែងតែហៅនាង "មីកូនអត់ឪ"។
ពាក្យនេះហើយដែលនាងចងចំាហើយតែងតែសួរម្តាយរបស់នាងថា
ប៉ាខ្ញុំនៅណាម៉ាក់ ម៉ាក់ក៏ឆ្លើយថាប៉ាឯងស្លាប់ហើយ ថ្ងៃក្រោយឈប់សួរម៉ាក់ទៀត។
នាងបន្តថាម្តាយរបស់នាងមានមុខរបរជាកម្មកររោងចក្រ ដែលទទួលបានប្រាក់ខែ គោលត្រឹមតែ ១៥០$រួមផ្សំជាមួួយប្រាក់ថែមម៉ោង ក្នុងមួយខែគាត់អាចទទួល $១៨០-២០០$។
គាត់បានសន្សំទុកអោយនាងញំុបានចូលរៀននឹងសាលាឯកជនដែលល្អដូចកូនគេដែល។ ទៅរៀនិងពេលចេញទៅផ្ទះខ្ញំុឃើញ កូនគេតែងតែមានម្តាយឪពុកមកយក ប៉ុន្តែសំរាប់នាងត្រឹមតែពូម៉ូតូឌុបតែប៉ុណ្ណោះ។
ចៃដណ្យថ្ងៃមួយ ម្តាយរបស់នាងនបាននំានាងទៅដើរលង ក៏បានជួបនឹងឪពុករបស់នាង ភ្លាមនោះ
បុរសដែលជាពុកស្ទុះមកអោបកូន ហើយបាននិយាយប្រាប់ថា ខំ្ញុជាឪពុករបស់ឯង ភ្លាមនោះនាងក៏បានឆ្លើយថា ម៉ាក់បានប្រាប់ថាប៉ាខ្ញុំបានស្លាប់ហើ។គ្រាន់តែលឺដូច្នេះ បុរសនោះក៏ហូរទឹកភ្នែកទំាងអួរដើមករ ហើយបាននិយាយប្រាប់ពីដំណើររឿងដែលគាត់មិននៅ
រយះពេល ២០ឆ្នាំ គាត់ថាត្រូវចាញ់បោកគេ ទៅធ្វើការនៅប្រទេសអស់រយះពេល៧ឆ្នំា ជាអ្នកនេសាទ ក្រោយមកទើបគេដោះលែង គាត់បានបន្តថា គាត់ត្រូវបានថៅកែថៃម្នាក់ដែលមាន
ចិត្តល្អអោយគាត់ចូលធ្វើការ ដោយសារការងារល្អ និងថៅកែគា្មនញ្ញាតិទើបថៅសំរេចចិត្តប្រគល់
ការងារទំាងអស់អោយគាត់។ គាត់បានប្រាប់ថា៖គេព្យាយាមស្វែងរកម៉ាក់ និងកូនខ្លាំងណាស់
ប៉ុន្តែមិនបានដំណឺងសោះ ទើបតែថ្ងៃនឹងបានជួបនាក់ទំាងពីរ។
ក្រោយពេលប្តីនិយាយចប់ ប្រពន្ធក៏មានចិត្តអាណិតប្តីហើយបាននិយាយប្រាប់ទៅកូនថាគាត់ជាប៉ា
របស់ឯងមែន។បន្ទាប់មកពូកគេ ក៏បានមកនៅជាមួួយគ្នាដូចមុនប្រកបដោយសុភមង្គល។


