នារីវ័យក្មេងមានអាយុ២០ ឆ្នំាម្នាក់ដែលរងទុក្ខវេទនាដោយសារការរើសអើងពីមនុស្សនៅជំុវិញខ្លួន ដោយសារធ្វើរោគវិនិច្ឆ័យរកមេរោគអេដស៍ឆ្លងមេរោគការ ពី១២ ឆ្នំាមុន ។
ក្រោយមកនារីវ័យក្មេងសំរេចចិត្តធ្វើតេសសាជាថ្មីនៅមជ្ឈមណ្ឌលកាកបាទក្រហមថៃអេដស៍
ស្រាវជ្រាវ (TRC-ARC) នៅថ្ងៃព្រហស្បតិ៍នេះ ស្រាប់តែលទ្ធផលចេញមកថា ស្រ្តីម្នាក់នេះគ្មានបន្ទុកមេរោគអេដស៍។
នាង Suthida ដែលបានស្រក់ទឹកភ្នែកនិងអរគុណដល់គ្រូពេទ្យបាននិយាយថា សង្គមឥឡូវគួរតែឈប់រើសអើងនាងទៀតទៅ ពីព្រោះនាងគ្មានផ្ទុកមេរោគអេដស៍ឡើយ។ ម្តាយកូនពីរនាក់និយាយថា ៖«កូនៗរបស់ខ្ញុំចាប់ពីពេលនេះទៅ ពួកកូននឹងមិនអៀនខ្មាសទៀតទេ ឬក៏លាក់លៀមនឹងដទៃ។ យើងរស់នៅជាមួយគ្នាវិញ។ យើងនឹងមិនបែកគ្នាទៀតឡើយ ពីព្រោះម៉ែគ្មានផ្ទុកមេរោគអេដស៍»។
នាងត្រូវបានគេរកឃើញថាមានផ្ទុកមេរោគអេដស៏តំាងពី នាងមានអាយុ ៨ឆ្នាំ ហើយ រយៈពេល១២ឆ្នាំកន្លងទៅនេះ នាងរស់នៅរង់ទុក្ខវេទនាផ្លូវចិត្តយ៉ាងខ្លាំង៕
ប្រភព៖ Bangkokpost
