ក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៥ឆ្នាំបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់តំបន់អាស៊ាន AFF U15 Girls' Championship 2017 នៅប្រទេសឡាវ បន្ទាប់ពីស្មើក្រុមនារីឥណ្ឌូណេស៊ី ១-១ ខណៈសិង្ហបុរីបានបរាជ័យក្រោមថ្វីជើងក្រុមហ្វីលីពីន ៣-០។ ១គ្រាប់របស់ក្រុមនារីកម្ពុជាធ្វើបានសម្រេចនៅនាទី៣៥ដោយកីឡាការិនី ភឺន ស្រីល័ក្ខ តែឥណ្ឌូណេស៊ីតាមស្មើនៅនាទីបន្ថែមវគ្គទី២។ នេះជាការបង្កើតប្រវត្តិសាស្ត្រលើកដំបូងហើយសម្រាប់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៥ឆ្នាំ។ ពូល B នេះក្រុមនារីហ្វីលីពីន និងនារីកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
វគ្គសន្សំពិន្ទុពូល B បានបញ្ចប់ដោយចំណាត់ថ្នាក់
- នារីហ្វីលីពីន លេខ១មាន៩ពិន្ទុ
- នារីកម្ពុជា លេខ២ មាន៤ពិន្ទុ
- នារីសិង្ហបុរី លេខ៣ មាន៣ពិន្ទុ
- នារីឥណ្ឌូណេស៊ី លេខ៤ មាន១ពិន្ទុ
ប្រភព៖ sabay


