ធនាគារជាតិ សាខាខេត្តកណ្តាល ប្តូរប្រាក់ដែលបានឆេះជូនលោកយាយ ង៉ូវ សៀកហេង ហើយ! សូមជួយ SHARE ផង




សូមអបអរសាទរ លោកយាយ ង៉ូវ សៀកហេង . 
សូមគោរពថ្លែងអំណរគុណ ជូនចំពោះ គណ:គ្រប់គ្រង គ្រប់ថ្នាក់ និង សហការី ដែលបម្រើការងារនៅ ធនាគារជាតិ សាខា ខេត្តកណ្តាល ដែលបានប្តូរប្រាក់រៀលដែលឆេះ របស់លោកយាយ ង៉ូវ សៀកហេង . 
ខ្ញុំពិតជាមានអារម្មណ៍ សោមនស្ស រីករាយ ក្រៃលែង នៅពេលទទួលបានពត៍មាន ក្នុងការសម្រេច ប្តូរប្រាក់ ដល់លោកយាយ . 

🙏🏻 សូមគោរពជូនពរ ដល់ គណ:គ្រប់គ្រង គ្រប់ថ្នាក់ និង សហការី ដែលបម្រើការងារ នៅ ធនាគារជាតិ សាខា ខេត្តកណ្តាល ទាំងអស់ អោយទទួលបាន នូវ សេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និង សុខសុវត្ថភាព គ្រប់ការធ្វើដំណើរ ណា . សូមអរគុណ៕
ង់បញ្ចាក់ផងដែរថា លោកយាយ ង៉ូវ សៀកហេង ភេទស្រី អាយុ ៧៥ឆ្នាំ រស់នៅ ភូមិឃុំវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ ដែលលោកយាយរស់នៅតែម្នាក់ឯង បានជួបគ្រោះអកុសល ភ្លើងឆេះផ្ទះ និងលុយដែលលោកយាយខំសន្សំស្ទើរពេញមួយជីវិត កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ ហើយភ្លាមៗនោះក៏មានបងប្អូនរបស់យើងតាម Facebook ​ប្រកាសរកអ្នកណាអាចជួយដូរលុយជូនលោកយាយបាន តែពេលនេះលោកយាយបានសម្រេចដូចបំណងរបស់គាត់ហើយ ហើយក៏សូមអរគុណជាច្រើនចំពោះបងប្អូនរបស់យើងតាម Facebook ដែលមានសណ្តានចិត្តល្អបែបនេះ ចេះជួយគ្នាទៅវិញទៅមក។





ប្រភព៖ឆន ម៉េងហ៊ាង