ថ្នាំ ប៉ារ៉ាសេតាម៉ុល ( Paracetamol) គឺជាថ្នាំសម្រាប់បំបាត់ការឈ
តើពេលណា ដែលអ្នកគួរប្រើថ្នាំ ប៉ារ៉ាសេតាមុល?
• ឈឺចាប់
ការឈឺចាប់ គឺជាសញ្ញាមួយ ដែលអាចបង្ហាញថា អ្នកកំពុងមានភាពមិនប្រក្រតី
• គ្រុនក្តៅ
គ្រុនក្តៅ កើតមានគឺគ្មានអ្វី ក្រៅពីសញ្ញាដែលបង្ហាញថា ខ្លួនប្រាណរបស់អ្នក កំពុងធ្វើការប្រយុទ្ធប្រឆាំ
តើអ្នកគួរប្រើវាក្នុង កម្រិតប៉ុណ្ណា ? ប៉ារ៉ាសេតាមុល: ៥០០មីលីក្រាម៖
• អាយុពី ៦ ទៅ ៩ឆ្នាំ ៖ លេបម្តង កន្លះគ្រាប់, ប្រើ ៤ ទៅ ៦ដងក្នុងមួយថ្ងៃ។
• អាយុពី ៩ ទៅ ១២ឆ្នាំ ៖ លេបម្តង ១គ្រាប់, ប្រើ ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ។
• អាយុពី ១២ ទៅ១៥ឆ្នាំ ៖ លេបម្តង ១គ្រាប់, ប្រើ ៤ ទៅ ៦ដងក្នុងមួយថ្ងៃ។
• មនុស្សពេញវ៍យ៖ លេបម្តង ១ ទៅ ២គ្រាប់, ប្រើ ៦ដង ក្នុងមួយថ្ងៃ ។
គ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំប៉ារ៉ា
ទោះបីជាថ្នាំប្រភេទនេះ អ្នកអាចរកទិញបាន នៅគ្រប់ទីកន្លែងក៏ដោយ ក៏អ្នកត្រូវតែមាន ការប្រុងប្រយ័ត្ន ចំពោះ គ្រោះថ្នាក់ដូចខាងក្រោម ដែលអាចនឹងកើតមាន នៅពេលដែលអ្នក បានប្រើប្រាស់វា ។
• មានមនុស្សមួយចំនួន មានប្រតិកម្មចំពោះថ្នាំប៉ារ
• នៅពេលដែលអ្នកបាន ប្រើប្រាស់វាក្នុងរយៈពេល យូរ (ជាច្រើនខែ ឬ ឆ្នាំ) នោះថ្លើម និង តម្រងនោម របស់អ្នក នឹងមានការខូតខាត។
• ហើយនៅពេល ដែលអ្នកប្រើប្រាស់ វាលើសកំណត់ ថ្លើមរបស់អ្នកនឹង មានការខូចខាតជាអចិន្ត្រៃយ៍ ។ ពេល ដែលអ្នកបាន លេបវាម្តងទាំងអស់ ១៦គ្រាប់ នោះអ្នកត្រូវ ប្រញាប់ប្រាប់វេជ្ជបណ្ឌិត អោយបានជាបន្ទាន់ ឬ ក៏អ្នកត្រូវតែទៅ កាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានភ្លាមៗ។ ហើយប្រសិនបើកុមារ បានធ្វើដូចនេះ នោះ ស្ថានភាពនឹងកាន់តែ អាក្រក់ឡើង។ កុមារម្នាក់ អាចនឹងស្លាប់ ដោយសារបរិមាណថ្នាំ ប៉ារ៉ាសេតាមុលនេះ។ ពួកគេអាចរងការបំផ្លិចបំផ្លា
• ការប្រែប្រួលដំណើរឈាមរត់, គ្រុនក្តៅខ្លាំង, ការឈឺក និង ដំបៅក្នុងមាត់ អាចជាផលរំខាន ដែលអាចនឹង កើតមានចំពោះអ្នក នៅពេលដែលអ្នកបាន ប្រើវាច្រើនពេក។
• នៅពេលដែលអ្នកប្រើថ្នាំ ប៉ារ៉ាសេតាមុល ញឹកញាប់ពេក នោះអ្នកនឹងកើតមាន អាការឈឺក្បាល។ ហើយក៏ ប្រហែលដោយសារតែអ្នក មានការឈឺក្បាល នោះអ្នកនឹងលេប វាមួយគ្រាប់ ហើយមួយគ្រាប់ទៀត។
• វាពិតជាចាំបាច់ណាស់ សម្រាប់អ្នក ដោយអ្នកមិនត្រូវ ប្រើវាអោយ លើសពីវេជ្ជបញ្ញានោះទេ។ វាមានភាព ងាយស្រួលក្នុងការលេបវា ក្នុងបរិមាណដ៏ច្រើន ហេតុដូចនេះវាត្រូវបានប្រើសម
• ប៉ារ៉ាសេតាមុល អាចនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកប្រើប្រាស់ វាជាមួយនឹងថ្នាំ ផ្សេងៗដទៃទៀតដូចជា៖ ក្លរ៉េមហ្វេណីកុល ( Chlooramfenicol ) ដែលគេប្រើសម្រាប់ការ ចំលងរោគពពួកបាក់តេរី, ហ្សីដូវូឌីន (Zidovudine ) ប្រើសម្រាប់ព្យាបាល ជំងឺអេដស៍។ ហើយការប្រែប្រួល ដំណើរឈាមរត់នឹង កើតមាននៅពេលដែល អ្នកប្រើប្រាស់វា រួមជាមួយ នឹង ស្រា ឬ ថ្នាំសណ្តំ នោះអ្នកនឹងមានការវិវត្តន៍នូ
ប្រភព៖Medical Material House
