បងប្អូននៅចំាគាត់អត់ គាត់ធ្លាប់បង្ហាញខ្លួននៅ MY TV Autumn Allen ចេញអាល់ប៊ុមចម្រៀងទី១របស់ខ្លួនក្ដៅៗ!
Autumn Allen កូនកាត់ខ្មែរ-អាមេរិក ដែលប្រិយមិត្តស្គាល់កាលជាកុមារីនោះ បានបាត់មុខឈឹងប្រមាណ២ឆ្នាំចុងក្រោយនេះ ឥឡូវនេះចេញមុខវិញហើយ ក្នុងនោះការចេញមកវិញលើកនេះ នាងបាននាំមកជាមួយនូវបទចម្រៀងផ្ទាល់ខ្លួនមួយបទមានចំណងជើងថា "Beautiful Scar"។
បទនេះ នាងបានថតជាវីដេអូចម្រៀង (MV) រួចរាល់ ដោយនាងបានចូលរួមសម្ដែងដោយខ្លួនឯងតែម្ដង ដែលតាមរយៈវីដេអូនេះ បានបង្ហាញថា នាងកាន់តែស្រស់ស្អាតជាងកាលនៅជាកុមារី។ "ខ្ញុំពិតជារីករាយខ្លាំងណាស់ជាមួយនឹងការបទចម្រៀងមួយបទនេះ សង្ឃឹមថាអ្នកគាំទ្រខ្ញុំទាំងអស់នឹងចូលចិត្តវាដូចជាខ្ញុំដែរ"។ Autumn Allen ថ្លែង។
តោះ...ទស្សនាទាំងអស់គ្នា!!!




