វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយត្រូវចែកចាយពេញអ៊ីនធឺណិត ក្រោយបានបង្ហាញពីក្រុមហ៊ុនមួយក្នុងប្រទេសចិនដែលផ្ដល់សេវាចុច Like (លក់ Like) លើបណ្ដាញសង្គម Facebook ទៅកាន់អតិថិជនពិីគ្រប់ទិសទី។
ក្រុមហ៊ុននោះបានប្រើស្មាតហ្វូនប្រមាណ ១០ ០០០ គ្រឿងដើម្បីធ្វើប្រតិបត្តិការ Like ក៏ដូចជាវាយតម្លៃ (Rate, Review) ឲ្យ App នានារបស់អតិថិជន។
ទន្ទឹមអាជីវកម្មលក់ Like នេះ អ្នកជំនាញបានលើកឡើងថា កំពុងរីកដុះដាលស្ទើរតែគ្រប់ប្រទេស ប៉ុន្តែបណ្ដុំក្រុមហ៊ុនផ្ដល់សេវាប្រភេទនេះធំបំផុត គឺចិន រុស្សី និងឥណ្ឌា៕
ប្រភព៖http://news.sabay.com.kh/article/931219#utm_campaign=onpage
ប្រភព៖http://news.sabay.com.kh/article/931219#utm_campaign=onpage



