ក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ Jack Ma បានកែប្រែប្រវត្តិសាស្ត្រនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតនៅក្នុងប្រទេសចិន ឱ្យមានការរីកចម្រើនជឿនលឿន និងរួមចំណែកជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ឱ្យកាន់តែរីកចម្រើនធំធាត់ជា លំដាប់។
មហាសេដ្ឋីមាឌល្អិតរូបនេះបានមានប្រសាសន៍ឱ្យដឹងថា៖ រូបលោកបានដឹងថាក្រុមហ៊ុននេះពិតជាអាចទទួលបានជោគជ័យ គឺនៅពេលដែលលោក និងក្រុមការងារត្រូវបានអតិថិជនរបស់លោក ប៉ាវញ៉ាំអាហារនៅភោជនីយដ្ឋានមួយ ដោយពួកគាត់ បាននិយាយថា “អាជីវកម្មខ្ញុំរីកចម្រើន ខ្ញុំអាចរកលុយបានច្រើនជាងមុន ខ្ញុំប៉ាវអ្នកញ៉ាំអាហារដោយសារតែខ្ញុំដឹងថាអ្នកមិន ទទួលបានប្រាក់ចំណូលច្រើនទេ។”
ក្រោយពីការប្រឹងប្រែខិតខំទាំងអស់គ្នាទាំងមេដឹកនាំ និងក្រុមការងារ បានធ្វើឱ្យក្រុមហ៊ុនមួយនេះចេះតែរីកចម្រើនជាលំដាប់ រហូតអាចវាយបំបាក់ក្រុមហ៊ុនយក្ស Amazon.com និង eBay ចេញពីប្រទេសចិនបាន។
បច្ចុប្បន្ន Jack Ma បានក្លាយខ្លួនជាសេដ្ឋីពាន់លានដុល្លារអាមេរិក លំដាប់លេខ២នៅក្នុងប្រទេសចិន។ រីឯក្រុមការងាររបស់លោក ក៏បានក្លាយខ្លួនជាសេដ្ឋី និងជាមិត្តដ៏ស្និតស្នាលរបស់លោកផងដែរ។
លោកបានមានប្រសាសន៍ថា៖ លោកបានមានប្រសាសន៍ថា៖ បើខ្ញុំជោគជ័យ មនុស្ស៨០ភាគរយទៀតក៏អាចនឹងជោគជ័យ ដែរ ព្រោះខ្ញុំគ្រាន់តែជាមនុស្ស ធម្មតា គ្រាន់តែខ្ញុំចាប់ផ្តើមដើរមុនអ្នកបន្តិចប៉ុណ្ណោះ។
អត្ថបទដោយ៖ MENG SONGHUA
ប្រភព៖https://www.business-cambodia.com/article/28263


