នៅរយះពេលពីរម៉ោងមុននេះក្នុង Facebook លោក Heng Loong បានប្រកាសអោយជួយ Share សេចក្តីជូនដំណឹងនេះអោយអ្នកនាងឃ្មឹបបានដឹងផងព្រោះគាត់អត់មានលេខនាងទេ។ ហើយសេចក្តីលម្អិតមានដូចខាងក្រោមនេះ៖
សមាគមមិត្តសិល្បៈ និង ថៅកែទឹកសំរងបាយ័ន នឹងអញ្ជើញនាងឃ្មឹប (អតីតប្រពន្ធនាយហុងដា) ញាំអាហារជុំគ្នានឹងឧបត្ថម្ភអង្ក ថវិការមួយចំនួននៅហាងបាយ័នបឹងស្នោរនាថ្ងៃស្អែកថ្ងៃត្រង់ សូមបងប្អូនអញ្ជើញចូលរួម និង share ជាពត៌មានដើម្បីអោយដឹងដល់នាងព្រោះថាអត់មានលេខទំនាក់ទំនងទេ
🙏
🙏
🙏
🙏គួរបញ្ចាក់ផងដែរថានាងខ្មឹបត្រូវបានបងប្រុសម្នាក់ឈ្មោះ Keo Virakboth បានជួប និងចែកចាយលើបណ្ដាញសង្គមកាលពីម្សិលមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ហើយក៏រៀបរាប់ថា "យប់នេះខ្ញុំបាទបានជួបអ្នកនាង ឃ្មឹប ប្រពន្ធដើមលោក ហុងដា សភាពគួរឱ្យអាណិតណាស់ រកតែអង្ករច្រកឆ្នាំងសឹងពុំបានផងរកលុយមកមើលកូនក៏មិនបានទៀត គ្មានលុយមួយរៀលទេ សូមពុកម៉ែបងប្អូនមេត្តាជួយគាត់ផង មើលមុខ ក៏ដឹងថាគាត់គ្មានលុយដែរ អាណិតណាស់ បើចង់ជួយគាត់សូមខលមកលេខ 097 4707724”។
ប្រភព៖http://www.postkomsan.info/2017/05/facebook-heng-loong-share.html






