តាមរយះហ្វេកប៊ុករបស់ជាបានសរសេរចំណងជើថា រ៉េបមួយបទខ្លីនេះធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង តែទន្ទឹមគ្នានៃការចុះផ្សាយនេះ ភ្លាមៗនោះស្រាប់តែ Dj អាចារ្យធំ បានសរសេរភ្ជាប់ជាមួយ Link អត្ថបទចុះផ្សាយនោះ ដោយព្រលះ G-Devith ថា ស្វាគមន៍អាពាល។ ប៉ុន្តែយ៉ាងណាមិញ បន្ទាប់ពីការប្រើសម្តីនេះមិនបានប៉ុន្មានផង ក៏ស្រាប់តែ Dj អាចារ្យធំ លុបចោលពាក្យនោះវិញ រួចប្រើប្រាស់ន័យផ្សេងពីនេះ។
ផ្ទុយពីសំណេរមួយឃ្លាខាងលើដែលតារាចម្រៀងរ៉េប ឌីជេ អាចារ្យធំ សរសេរថា ស្វាគមន៍អាពាលនោះ ប៉ុន្មាននាទីក្រោយមកក៏ស្រាប់តែពាក្យនេះត្រូវបានលុបចេញវិញ និងត្រូវបានជំនួសនូវសំណេរថ្មីមួយទៀត ដោយបានលើកឡើងថា ស្វាគមន៍អ្នកក្លាហានបែកស្លុយ។ ចាំទំនេរដៃបន្តិចសិនលោកប្អូន។ តាមរយៈការប្រើប្រាស់ពាក្យសម្តីប៉ុន្មានឃ្លាពីសំណាក់តារាចម្រៀង ឌីជេ អាចារ្យធំ ចំពោះតារាចម្រៀងវ័យក្មេង ម្ចាស់បទរាំញីកែងជើង ងួន ចាន់ដេវីត ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញពីចម្ងល់ ជាមួយសំណួរជាច្រើនថា ហេតុអ្វីបានជានៅសុខៗស្រាប់តែ ឌីជេ អាចារ្យធំ ប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដល់ម្លឹងមកលើលោក ងួន ចាន់ដេវីត ? តើនេះចង់សំដៅលើអ្វីឲ្យពិតប្រាដក?
ថ្វីត្បិតតែមានចម្ងល់ និងសំណួរជាច្រើនរបស់មហាជន លើករណីតារាចម្រៀង ឌីជេ អាចារ្យធំ និយាយធ្ងន់ៗចំពោះតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត យ៉ាងនេះក៏ពិតមែន ប៉ុន្តែជាចម្លើយពុំទាន់ត្រូវបានតារារូបនេះចេញមុខបញ្ជាក់ពីចេតនា នៃការប្រើប្រាស់ពាក្យសម្តីបែបនេះនៅឡើយទេ ខណៈតារាចម្រៀង លោក ងួន ចាន់ដេវីត ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីជុំវិញរឿងនេះផងនោះ៕
ប្រភព៖http://khnewstoday.info/archives/3693






