ស្ទើរតែ ៩៩ ភាគរយនៃអ្នកដែលចុចអានអត្ថបទនេះគឺសុទ្ធសឹងតែជាអ្នកគាំទ្រខ្សែភាពយន្តគំនូរជីវចលរបស់ Disney ដូចជា ព្រះនាងព្រិលស នាងទេពមច្ឆា ឬ Beauty and the Beast ជាដើម ។
ហើយអ្នកថតរូបដែលបង្កើតនូវស្នាដៃរូបថតទាំងនេះក៏ដូចជាអ្នកដែរនាងមានឈ្មោះថា Shannon Dermody ជាអ្នកថតរូបអាជីពម្នាក់។ នាងបានប្រើប្រាស់ការតុបតែងជាតួអង្គព្រះនាងនៅក្នុងភាពយន្តទាំងនោះ ប៉ុន្តែឆ្លុះបញ្ជាំងពីទិដ្ឋភាពសង្គមក្នុងពេលបច្ចុប្បន្ន ដើម្បីបង្កើតជារូបថតបែបអប់រំក្នុងគ្រោងការណ៍របស់នាង។
តើព្រះនាងទាំងនោះនឹងមានស្ថានភាពបែបណានៅពេលដែលពួកគេទទួលរងឥទ្ធិពលមិនល្អពីក្នុងសង្គមសម័យទំនើបនេះ ដែលមានដូចជាអំពើហិង្សាក្នុងគ្រួសារ ការបំពុលបរិស្ថាន ការរំលោភផ្លូវភេទ និង អំពើជួញដូរមនុស្សជាដើម។
គួរបញ្ជាក់ឲ្យដឹងផងដែររូបថត
នៅពេលដែល Belle ក្នុងរឿង Beauty and the Beast ទទួលរងអំពើហិង្សារក្នុងគ្រួសារ
នោពេលដែលព្រះនាងព្រិលសក្លាយជាមនុស្សប្រមឹក
ស្ថានភាពរបស់ព្រះនាងមច្ឆា Ariel ក្នុងពេលបច្ចុប្បន្ន (សមុទ្រពោរពេញទៅដោយសំរាម)
ព្រះនាង Aurora ក្នុងរឿង Sleeping Beauty ទទួលរងអំពើរំលោភផ្លូវភេទ
ព្រះនាង Rapunzel ធ្វើអត្តឃាត
ព្រះនាង Merida (រឿង Brave) ប្រើប្រាស់ហេរ៉ូអ៉ីន
ព្រះនាង Jasmin (រឿង ចង្កៀងទិព្វអាឡាដាំង) ញៀនបារី
Cinderella ធ្លាក់ខ្លួនក្នុងអំពើជួញដូរមនុស្ស
ប្រភព ៖ shannondermodyphotography








