ឆ្នាំ(រកា រោង មមែ) គួរប្រុងប្រយ័ត្ន ពុំដូច្នោះទេ....!
មិនថារាសីអ្នកឡើងប៉ុណ្ណាឡើយក៏ត្រូវតែមានការប្រុងប្រយ័ត្នជាចម្បងដែរដើម្បីកុំឱ្យខាតប្រយោជន៍នាពេលខាងមុខ
ដូចនេះឆ្នាំ(រកា រោង មមែ) គួរប្រុងប្រយ័ត្ន ពុំដូច្នោះទេនឹងមានរឿងមិនល្អកើតឡើងនាពេលខាងមុខ។
ឆ្នាំរកា៖
អ្នកជាមនុស្សដែលមានភាពវៃឆ្លាតម្នាក់ដែលពោរពេញទៅដោយគំនិតប្រាជ្ញាចេះដោះស្រាយបញ្ហាបានដោយសន្តិភាព។
តែចំពោះបញ្ហាការងារវិញអ្នកប្រហែលជាមានភាពលំបាកបន្តិចហើយ
ព្រោះមានរឿងរ៉ាវជាច្រើនដែលរង់ចាំអ្នកដោះស្រាយហេតុនេះអ្នកនឹងមានអារម្មណ៍ថានឿយហត់បន្តិច
ដូចនេះអ្នកត្រូវតែមានភាពអំណត់អត់ធ្មត់ខ្លាំងបន្តិចដើម្បីជាស្ពានជួយចម្លងអ្នកឱ្យដល់ត្រើយជោគជ័យនាថ្ងៃអនាគត។
បើនិយាយពីរឿងលុយកាទ្រព្យសម្បត្តិក្នុងផ្ទះវិញមានភាពល្អប្រសើរមិនខ្វះខាតឡើយមានតែចូល
ច្រើនឡើងៗ។
ឆ្នាំរោង៖
វាពិតជាល្អណាស់ដែលអ្នកមានឆ្នាំកំណើតជាឆ្នាំរោងហើយជោគវាសនារបស់អ្នកក៏ល្អជាងអ្នកឯទៀតផងដែរពិសេសគឺខាងទំនាក់ទំនងជាមួយអ្នកដទៃ។
ចំណែកឯរឿងលុយកាសទ្រព្យសម្បត្តិក្នុងផ្ទះវិញមានភាពល្អប្រសើរជាធម្មតាពិសេសនឹងឈានទៅដល់ការរកប្រាក់ចំណេញបានច្រើនជាងពេលមុនៗទ្វេរដង។
យ៉ាងណាម៉ិញអ្នកត្រូវតែប្រយ័ត្នពាក្យសម្តីបន្តិចព្រោះដោយសារពាក្យសម្តីអាចធ្វើឱ្យអ្នកខូចប្រយោជន៍ធំបាន។
ឆ្នាំមមែ៖
ចេះសន្សំសំចៃជាអត្តចរឹកពិតរបស់អ្នកហើយការរកប្រាក់កម្រៃរបស់អ្នកមិនមានឧបសគ្គអ្វីមករារាំងឡើយ
មានតែកើនឡើងច្រើនជាងមុនគួរឱ្យកត់សម្គាល់។
រីឯទំនាក់ទនងជាមួយមនុស្សក្បែរវិញមានភាពល្អប្រសើរជាធម្មតា
ពិសេសផ្កាយសំណាងរបស់អ្នកនឹងជួយបំភ្លឺផ្លូវជីវិតរបស់អ្នកដម្បីជួយអ្នកឱ្យក្លាយជាអ្នកជោគជ័យម្នាក់។
តែអ្នកគប្បីរៀនប្រើប្រាស់ពាក្យសម្តីឱ្យបានល្អជាងរាល់ថ្ងៃបន្តិចទើបកាន់តែល្អ
និងយកភាពស្មោះត្រង់មកដាក់ពីមុខជានិច្ចពុំដូច្នេះទេ
វានឹងធ្វើឱ្យខូចខាតនូវរាល់អ្វីៗដែលអ្នកធ្លាប់បានទទួលកាលពីកន្លងមក៕
ប្រភព៖http://todaysharing.com/news/51772



