តាមរយះហ្វេកប៊ុករបស់ Chanthy Seab បានសរសេរថា៖បើកប្រអប់សាដក ចេញឡាំងស្រាបៀរ!!
មានការ comment និង ស៊ែរជាច្រើនមានមតិខ្លះលើកឡើងថា៖
កូនច្បង ត្រកូលអឹង ៖លើសពេកហើយអ្នកលក់អើយ ចុះអ្នកទិញយកមកធ្វើបុណ្យអត់មើលឃើញទេអ្វី? ទៅធ្វើបុណ្យនេះគ្រប់ទឹកហើយ អត់បានបុណ្យទេបានបាបយកទៅផ្ទះវិញហើយ ស្រួលមិនស្រួលធ្លាក់នរកទៀតផងក៏មិនដឹង បើលេងតែចឹងៗ រតនាខ្លាចហើយគុណម្ចាស់
Chanthy Seab ៖ អ្នកទិញគាត់មិនដឹងទេ!! តែអ្នកលក់មានចេតនា លោភលន់ពេកហើយ!!
កូនច្បង ត្រកូលអឹង ចឹងអ្នកលក់នឹងហើយមានបាបធ្ងន់មែនទេគុណម្ចាស់ ដែលលោភលន់ហួលប្រមាណគុណម្ចាស់
Chanthy Seab ឬក៏ អ្នកលក់ចង់ពិសោធន៏ ចិត្តអាត្មា!!
កូនច្បង ត្រកូលអឹង រតនាអត់ទេគុណម្ចាស់ រតនាដឹងត្រឹមថាអ្នកលក់នឹងពិតជាមានបាបប្រាកដ ណាគុណម្ចាស់
Maly Yuth កូណាសុំសួរគុណាថា
ហេតុអ្វីខុសអ្នកលក់? បើយើងអ្នកទិញសោះ យើងអ្នកទិញជាអ្នករើសថាចង់បានអ្វី
បើកូណាជាអ្នកទិញជាចំណាយលុយហើយចង់បានអ្វីហេតុអ្វីទៅខុសអ្នកលក់ទៅវិញ។
អ្នកលក់គេលក់តាមចិត្តអ្នកទិញ បើអ្នកទិញមិនចង់ចំណាយលុយបានត្រូវ
Chanthy Seab វាមិនខុសដោយការមើលដោយភ្នេកធម្មតា តែវាពិតជាខុសបើមើលដោយភ្នែកដែលប្រកបដោយបញ្ញា!!!
Sunni Maly
Yuth ភាគច្រើនប្រភេទស្លាដក់បែបនេះគឺអ្នកលក់ខ្ចប់អោយស្រាប់ៗ
អ្នកទិញមិនដឹងទេ ដូចខ្ញុំក៏ធ្លាប់ទៅទិញហើយប្រាប់អ្នកលក់ថាសុំយកអាណាល្អ
មានគ្រប់សព្វមកទោះថ្លៃក៏យក គេអោយមកថាល្អគឺល្អហើយ ព្រោះគេខ្ចប់ស្រាប់
Leak Rasing បើជាញុំយល់ថាខុសទាំងពីរគេធ្វើបុណ្យត្រូវរើសត្រូវសួរថាក្នុងនុងមានអីខ្លៈព្រោៈក្រសាដក់មានតាមតំលៃ
Sopheak Met ទោះបីមិនខុសក៌វាមិនសមដែរនាក់លក់អេីយ!!គួរណាស់ពិចារណាផងមុននិងវិចខ្ចប់ព្រោះនេះជារបស់ដែលត្រូវប្រគេនដល់ព្រះសង្ឃ!!យល់ពីអត្ថន័យរបស់បុណ្យនិងបាបផង
កុំចេះតែរកសុីបន្លំភ្នែកអ្នកទិញបែបនេះ!!អ្នកទិញគឺជាអ្នកដែលមានចិត្តចង់ធ្វេីបុណ្យ!!ហេីយអ្នកដែលចង់ធ្វេីបុណ្យគឺគ្មានអ្នកណាគេចង់បានរបស់បែបនេះយកមកធ្វេីបុណ្យនេោះទេ!!វាអាក្រក់មេីលណាស់!!ចឹងសូមមេត្តាអ្នកលក់វិចខ្ចប់អោយបានសមរម្យទៅតាមកាគួរ!!ប្រភព៖Chanthy Seab



