មានបុរសម្នាក់មានសំណាងបានរៀបការជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ បុរសនោះស្រលាញ់ប្រពន្ធរបស់ខ្លួនជាងខ្លាំង។ នៅថ្ងៃមួយបុរសជាប្ដីក៏ជាប់រវល់ចេញទៅក្រៅប្រទេសរយៈពេល។ ខណៈពេលនោះប្រពន្ធរបស់គាត់នៅផ្ទះ ប៉ុន្តែក្នុងកំឡុងពេលនោះនាងក៏មានជំងឺមហារីកស្បែក ដែលធ្វើឲ្យសម្រស់របស់នាងក៏ចាប់ផ្ដើមចុះថយទៅៗបន្តិចម្ដង រហូតក្លាយជាអាក្រក់ ប៉ុន្តែនាងមិនបានប្រាប់ដំណើររឿងនេះទៅឲ្យប្ដីដឹងនោះទេ។
រហូតដល់ថ្ងៃដែលបុរសជាប្ដីត្រលប់មកវិញ គាត់ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលដឹងខ្លួនឡើងគាត់ស្រាប់តែមើលអ្វីលេែងឃើញ ។យ៉ាងក្ដីជីវិតប្ដីប្រពន្ធរបស់ពួកគាត់នៅតែបន្តជាធម្មតាដដែលមិនមានអ្វីប្រែប្រួលនោះទេពីព្រោះប្រពន្ធគិតថាប្ដីរបស់ខ្លួនមិនអាចមើលឃើញថាខ្លួនមានរូបរាងអាក្រក់នោះទេ។
ជីវិតប្ដីប្រពន្ធរបស់គាត់នៅតែបន្តយ៉ាងផ្អែលល្ហែមរហូតដល់ថ្ងៃប្រពន្ធរបស់គាត់បាត់បង់ជីវិត បុរសជាប្ដីបានកើតទុក្ខយ៉ាងខ្លាំង។ បន្ទាប់ពីបុណ្យសពបានរៀបចំ និង បញ្ចប់សព្វគ្រប់ បុរសជាប្ដីក៏បានចាកចេញពីផ្ទះដែលគាត់រស់នៅនោះ នៅពេលដែលដើរចាកចេញនោះក៏មានបុរសម្នាក់ស្រែកសួរគាត់ថា ឥលូវលោកអាចធ្វើដំណើរដោយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកនាំផ្លូវទេ ?
បុរសជាប្ដីនោះក៏បានឆ្លើយថា “ខ្ញុំមិនពិការទេ ខ្ញុំគ្រាន់តែធ្វើពុតប៉ុណ្ណោះ ព្រោះថាប្រសិនបើនាងដឹងថាខ្ញុំអាចមើលឃើញថានាងមិនស្រស់ស្អាត នាងនឹងឈឺចាប់ជាងជំងឺរបស់នាង។ ដូច្នេះ ខ្ញុំក៏ធ្វើពុតជាពិការភ្នែក។ នាងជាភរិយាល្អ ដូច្នេះហើយខ្ញុំចង់ឱ្យនាងសប្បាយចិត្ត។”
៚ពេលខ្លះ យើងគួរចេះធ្វើគរ ថ្លង់ ឬខ្វាក់ និងមិនចាប់កំហុសឬចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ដើម្បីសុភមង្គល។
លោកអ្នកយល់យ៉ាងណាដែរពេលអានហើយ!




