ថតបានសកម្មភាព គិលានុបដ្ឋាយិកា វាយទារិកា ទើបនឹងកើត យ៉ាងផ្សៃព្រៃ រហូតផុងលលាដ៍ក្បាល


ឆ្មបស្រីម្នាក់ បានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីសកម្មភាព នាងវាយទារិកា ទើបនឹងកើតម្នាក់ ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គិលានុបដ្ឋាយិកា ដែលមានចិត្តផ្សៃព្រៃ រូបនោះ មានឈ្មោះថា Emiliya Kovacheva បានវាយ ហើយថែមទាំ ខាំ ទារិកាអាយុ ៤ថ្ងៃម្នាក់ យ៉ាងព្រៃផ្សៃបំផុត បណ្តាលឲ្យ ទារិការូបនោះ ផុងលលាដ៍ក្បាល តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គិលានុបដ្ឋាយិកា រូបនោះ បានអះអាងថា នៅពេលកើតហេតុ នាងបានបាត់បង់ ភាពម្ចាស់ការ បន្ទាប់ពីទារិការូបនោះ ចាប់ផ្តើមស្រែកយំ នៅអំឡុងម៉ោង ប្រហែល ២ទាបភ្លឺ បណ្តាលឲ្យរំខានដល់ ទារកដទៃទៀតភ្ញាក់តែម្តង។

គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ ម្តាយរបស់ទារិកា ដែលរងគ្រោះ បានស្នាក់នៅមន្ទីរពេទ្យ SofiaMed ក្នុងទីក្រុង Sofia ប្រទេស Bulgarian ដើម្បីឆ្លងទន្លេ។ ក្រោយមក ទារិការូបនោះ ត្រូវបានយកទៅថែទាំ ដោយគិលានុបដ្ឋាយិកា។ ការវាយធ្វើបាប ទៅលើទារិកានោះ ពិតជាជាក់ស្តែង និងសាហាវពេកក្រៃ ដោយពេលនេះ គេភ័យខ្លាចថា ទារិការូបនោះ នឹងរងការខូចខាតខួរក្បាល អស់មួយជិវិត និងអាចបណ្តាលឲ្យស្លាប់ ដោយសារតែ របួសនេះទៀតផង។

យ៉ាងណាមិញ គិលានុបដ្ឋាយិការូបនោះ ត្រូវបានឃាត់ខ្លួន ពីបទប៉ុនប៉ងសម្លាប់មនុស្ស បន្ទាប់ពីទារិការងគ្រោះ ត្រូវបានគេឃើញថា មានរងរបួស ហើយត្រូវបានគេ ធ្វើការពិនិត្យភ្លាមៗ ដោយរកឃើញថា ទារិកានោះ បានផុសលលាដ៍ក្បាល និងមានឈាមកក ក្នុងខួរក្បាល ទៀតផង។ នាងត្រូវប្រឈមមុខ នឹងការជាប់ពន្ធធនាគារ រយៈពេលពី ១៥ ទៅ ២០ឆ្នាំ៕





ប្រភព៖mailonline