អ្នកភូមិស្រុករបស់ខំ្ញុភាគច្រើនចង់ទៅធ្វើការនៅប្រទេសកូរ៉េដោយសារតែ នៅទីនោះទទួលបាន
ប្រាក់ខែខ្ពស់។ស្របពេលមួយនោះបងប្រុស របស់ខ្ញុំបានរៀនចប់ថ្នាក់ទី១២ ដោយសារជីវភាព
ក្រីក្រ ខ្វះខ្វាត ព្រមទំាងជំពាក់លុុយធនាគារ មូលហេតុទំាងនេះ ដែលធ្វើឪពុកម្តាយរបស់ខ្ញំុគា្មនលទ្ធភាពអោយគាត់រៀនបន្តទេ។ពួកគាត់បានជំរុញអោយបងទៅរៀនភាសាកូរ៉េ ដើម្បីត្រៀមប្រលងទៅធ្វើការនៅប្រទេសកូរ៉េ។
អស់ពេល៦ខែ នៃការរៀនត្រៀម ថ្ងៃប្រលងក៏បានមកដល់ បងប្រុសរបស់ខ្ញំុក៏បានប្រលងជាប់ជាស្ថាពរ។ ពេលនោះបព្ហាាមានទៀតហើយ ព្រោះបងអត់លុយទិញសំបុត្រយន្តហោះ ជាសំនាងល្អ ខាងសាលាភាសាកូរ៉េអោយគាត់ខ្ចីលុយ។ប៉ុន្តែ ត្រូវសងរំលោះពេលបានទទួល
ប្រាក់ខែ។
ការទន្ទឹងរងចំាអស់ពេលជិត៣ខែ គាត់បានចេញទៅធ្វើការនៅប្រទេសកូរ៉េផ្នែកចិញ្ចឹមសត្វ និងកសិកម្មនៅកសិដ្ឋានមួយដែលមានទីតំាងនៅក្នុងប្រទេសកូរ៉េ។
ពេលទៅដល់ គាត់ជាមនុស្សឧស្សាហ៏ធ្វើការណាស់ ប៉ន្តែអ្វីដែលគាត់ប្រឈមមុខខ្លំាងជាងគេ
និងចង់អោយគាត់វិញត្រលប់មកផ្ទះគឺអាកាសធាតុ។ អ្នកទំាងអស់គ្នាប្រហែលជាបានដឹងថា
អាកាសធាតុ នៅទីនោះមានភាពត្រជាក់ខ្លំាងណាស់ ពេលខ្លះសីតុណ្ហភាពចុះត្រជាក់ដល់សូន្យអង្សាសេ។ ប៉ុន្តែ គាត់នៅតែខិតខំធ្វើការរហូតជាគាត់មិនដែលថ្អូងថ្អែល ប្រាប់ពីការលំបាកដល់ពួកយើងទេ ដោយសារការយល់ឃើញថាគាត់ជាអ្នករ៉ាប់រងថ្លៃចំណាយក្នុងគ្រួសារទំាងមូល។ជារៀងរាល់ខែ គាត់តែងតែផ្ញើរប្រាក់ ៥០០ដុលាអោយឪពុកម្តាយរបស់ខ្ញំ។
ក្រឡេកមកមើលស្ថានភាពគ្រួសាររបស់គឺភាពខុសគ្នាឆ្ងាយកាលពីមុន ឪពុកម្តាយឈប់ដើរសីុឈ្មួសគេ និងបានសងធនាគារអស់។អី្វដែលចំឡែក ពួកគាត់បានបបួលអ្នកជិតខាងសីុផឹកសឹងរាល់ថ្ងៃ និងលេងល្បែងសីុសងទៀត មិនខ្វល់ ពីអ្នកដែលខំរកលុយទេ។
ស្រាប់តែមួយខ្ញំទទួលបានដំណឹងថាបងប្រុសរបស់ខ្ញំឆ្លាក់ខ្លួនឈឺជាប៉ន្តែគាត់អោយខ្ញុំលាក់រឿង
នេះជាការសំងាត់ព្រោះគាត់ខ្លាចឪពុកម្តាយបារម្ហពីគាត់។
ពេលខ្ញំបានលឺដូចនេះ ទឹកភ្នែករបស់រមៀលធ្លាក់ ទំាងមិនដឹងខ្លួន និងស្ញើចសរសើរពីទំហំទឹកចិត្តរបស់គាត់។
ស្ថានភាពជំងឺរបស់គាត់ចេះតែដុនដាបទៅៗ
ពពួកយើងក៏ទទួលបានដំណឹងថាគាត់បានទទួលមរណះភាពហើយ។
តម្លៃអប់រំ៖
ទី២-អប់រំយុវជនឲ្យមានចំណេះដឹងគ្រប់គ្រាន់ដើម្បីប្រឡូកក្នុងសង្គម ប៉ុន្តែបានខិតខំអស់ពីសមត្ថភាពហើយៗគាត់នៅតែតស៊ូដល់ដង្ហើមចុងក្រោយ។
ទី២-សង្គមមិនផ្តល់ឧិកាសការងារដល់យុវជនទៅតាមចំណេះឬសមត្ថភាពនិងប្រាក់បៀវត្សសមរម្យ
ទី៣-ភាពក្រីក្រជុំរញឲ្យ យុវជនឯទៀតចំណាកស្រុក ។
ដូចនេះអ្នកដែលពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីបង្កើន និងរក្សាធនធានមនុស្សបំរើប្រទេសជាតិឲ្យរីកចំរើនមិនចាំបាច់ចំណាកស្រុក ។








