តាមប្រភពព័ត៌មាន ដែលទើបចុះផ្សាយដោយ Ibtimes នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បេសកជនយូអិនជាន់ខ្ពស់មួយរូប ក៏បានបន្ថែមពីលើនោះថា នោះគឺគ្រាន់តែជាបញ្ហានៃពេលវេលាមួយ មុនពេលដែលប្រទេសកុម្មុយនិស្តផ្ដាច់ការ កូរ៉េខាងជើង សម្រេចបានសមត្ថភាពអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែ ទៅលើទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ស្របពេលដែលទីក្រុង វ៉ាស៊ីនតោន ជម្រុញឲ្យមហាអំណាច ពិភពលោកទាំងអស់ ដាក់សម្ពាធន៍បន្ថែមទៅ លើទីក្រុងព្យុងយ៉ាងនោះ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការដាស់តឿនថា ការគម្រាមវាយប្រហារកូរ៉េខាងត្បូង និងជប៉ុនដោយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង មិនមែនជារឿងប្រហោងក្នុងឥតបានការនិងមិនពិតនោះទេ។
លោក Robert Wood ជាតំណាងអចិន្ត្រៃយ៍របស់អាមេរិក ក្នុងសន្និសីទស្តីពីការកាត់បន្ថយសព្វាវុធ នៅទីក្រុងវីយែន បាននិយាយថា មហាអំណាចពិភពលោកទាំងអស់ ចាំបាច់ត្រូវធ្វើសកម្មភាពបន្ថែម ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែព្យុងយ៉ាង ព្រោះគោលដៅដែលបានចែងរបស់កូរ៉េខាងជើង គឺការមានសមត្ថភាពអាចវាយប្រហារសហរដ្ឋអាមេរិក និងទីក្រុងសម្ពន្ធមិត្ត ដោយអាវុធនុយក្លេអ៊ែរបស់ខ្លួន៕
ប្រភព៖http://fbnewskh.com/archives/3359



