នៅដើមសតវត្សរ៍ទី១៩ ប្រ ទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទី ពីភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ ប្រទេសយួននិងសៀម។
ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុង ការចែកប្រទេសកម្ពុជា ជាពីរ។ ព្រំដែនដែលគេបានបែងចែក នោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។
ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់ នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅ ខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅ យួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
តាមយួន នឹង ផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរ ឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលី លានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅ ក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជា ណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។
ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់ នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មក ឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំង នោះ ទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀម លេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ ទី១៩។
បើយើងក្រមើលទៅកម្ពុជាក្រោមវិញ មុនពេលបា រាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧មកក៏ដោយ ក៏យួនមិនទាន់ ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិត នៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។
នៅទីនេះខ្ញុំសូមលើកយកប្រវត្ត តិស៊ូ របស់ប្រជារាស្ត្រខ្មែរខេត្តព្រះ ត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរស គំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួម ជាតិ ដូចតទៅ។
នៅទីនេះខ្ញុំសូមលើកយកប្រវត្ត តិស៊ូ របស់ប្រជារាស្ត្រខ្មែរខេត្តព្រះ ត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរស គំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួម ជាតិ ដូចតទៅ។
លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ ទៅក្នុងកណ្តាប់ដៃយួន។ គាត់់ បានចូលបំជ្រើតាិ តាំងតែពីគាត់មានអាយុ២០ឆ្នាំមក ម្លេះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារី ខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ាមានសហ ការីជំនិតៗប្រាំរូបគឺ ៈ លោក ទេសាសោម លោកហ្មឺនឯក លោកតាម៉ង់ លោកមនោរស់ និងលោកភូឈួយគង់។
ក្នុងចំណោមសហការីទាំង៥រូបរបស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តម គតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុង ចលនាតស៊ូ ទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មាន ការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាក នាពេល អនាគត។
ដោយឃើញថា នៅមានខេត្តខ្លះ នៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរ នៅឡើយ ព្រះចៅយួនក្រុងហ្វេបានបញ្ជារឲ្យមេទ័ពយួន ម្នាក់ឈ្មោះ អុងឡូវ នាំទ័ពពីរកងវរ សេនាតូច មកឡោមព័ទ្ធនិងវាយលុកទីរួមខេត្តព្រះត្រពាំង។ ទ័ពយួនអុងឡូវបានចេញដំណើរពីព្រៃនគរ សំដៅទៅ ខេត្តព្រះត្រពាំង ក្នុងគោលបំណងវាយកំទេចជំរំ ទ័ពដ៏ល្បីរបស់លោកឧកញ៉ា សឺន គុយ។
ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រ ហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លី ខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិន យូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុក ចូលទីរួមខេត្ត។
ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅ រវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ ខ្លាំងខ្លា ពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈ ពេល៧យប់៧ថ្ងៃ។ ទីបំផុត អុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុង ព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។
ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងកងទ័ព ទាំងសម្ភារៈសឹកពីក្រុងហ្វេ ហើយលើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជាឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួន មានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ព ចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។
ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ព របស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀង យ៉ាងគគ្រឹកគគ្រេង។ មិន តែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់ លៀងរបស់គេទៀតផង។
លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំ ហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថា លោកឧកញ៉ាបានបង្កើតជំរំ ទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់ នៅជំរំសម្ងាត់។
ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំ នោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទី តាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្តោះ អាសន្ន នៅវត្តចេតិយ នាភូមិចាប់ភ្លើង ដែលជាស្រុក កំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។
បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញ ទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការ ឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរ ឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើ ការបំផ្លិចបំផ្លាញ ដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរ មកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវាចាប់ មក យ៉ាងព្រៃផ្សៃបំផុត។
ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថា ទ័ពយួន អុង បូ ដែលបោះ នៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ព របស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើ ខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់ នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀត ឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជារ ឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូង ជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុន ទ័ពយួននៅ ទីនោះរត់ឆ្លេឆ្លាបាត់សារតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិត ក្នុងទីលានប្រយុទ្ធដែរ។
ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅ ហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាង ខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មី រនាះ គឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ ក្នុងឲ្យចុះទន់ខ្សោយ។
អុង ឡូវ បានបញ្ជារឲ្យកេណ្ឌខ្មែរ ចូលបំរើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជារ ឲ្យពួកនេះ ដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកេឡើងពួកវាប្រកាសថា ទាហានរបស់ឧកញ៉ាជាអ្នក ប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះ បានធ្វើឲ្យ ពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្ត អំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោក ឧកញ៉ាមែន។
នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុង របស់វា លួចសម្លាប់ទាហានខ្មែរដោយស្ងាត់ ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយ ទាហានម្នាក់បានជួបប្រទះសាក សពរបស់លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំង ម្នាក់ ដេកស្លាប់ចម្ងាយ៣០០មែត្រពីវត្តផ្នោ ដូង យ៉ាងអាថ៌កំបាំង។ ចំណែកឯលោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មាន អ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយ ដែលគាត់ទុកឲ្យ ដែលចារថា គាត់នឹងទៅធ្វើការតស៊ូតែម្នាក់ ឯង។
មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួន ចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់ បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញ ភូឈួយគង់បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេ ជិតបានសម្រេចហើយ។
ការបាត់បង់នូវមេទ័ពដ៏ចំ ណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនា តស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំង មានភាពអនាធិបតេយ្យទៀតផង។ អុងឡូវបានដឹងច្បាស់ ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជារ ឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូង ជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួន ឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។
ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ី មិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មាន ការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជារ ឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏ យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាម ឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ ជារៀងរាល់ថ្ងៃ។
ពេលនេះមេទ័ព អស់មធ្យោបាយ ក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល់ ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិ ក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នា នេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថា គេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរ ឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួន ឲ្យយួនទេ។
ដោយគ្មានលទ្ធភាពក្នុងការពារប្រ ជារាស្ត្រខ្មែរ ឲ្យផុតពីការកាប់សម្លាប់របស់ យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពល រដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយ ចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់ ដូច្នេះ ដែលជាសញ្ញាមួយប្រាប់ថា នយោបាយ ឈ្លានពានលេបទឹកដីរបស់គេ បានឈានដល់គោលដៅហើយ។
ដំបូងឡើយ យួនបំរុងយកឧកញ៉ានិងទាហានខ្មែរ ទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាព ណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ា ពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រ ខ្មែរ ជាមិនខាន់។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែងទីប្រឹក្សាដល់ឧក ញ៉ាទៀតផង។
នៅឆ្នាំ ១៨២១ ស្តេច យ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជារយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជា រាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូល ត្រូវតែវផ្លាស់ ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយ គោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួន។
សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ ៈ
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួន ដោយត្រូវ ៈ
-កោរសក់ទុកចិញ្ចើម
-ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
-ស្លៀកខោជើងពីរ ពាក់អាវ ក ត្រង់ ពត៌ ឈាមជ្រូក
-ពេលសូត្រធម៌ត្រូវគោះត្រដោក
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួន ដោយត្រូវ ៈ
-កោរសក់ទុកចិញ្ចើម
-ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
-ស្លៀកខោជើងពីរ ពាក់អាវ ក ត្រង់ ពត៌ ឈាមជ្រូក
-ពេលសូត្រធម៌ត្រូវគោះត្រដោក
២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាម ប្រពៃណីយួន ដោយត្រូវ ៖
-ទុកសក់វែង ហើយបួង
-យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
-បោះបង់អក្សរខ្មែរ រៀនអក្សរយួន និង និយាយភាសាយួនគ្រប់ទីកន្លែង
-ប្រើសម្លៀកបំពាក់ដូចយួន
-ទុកសក់វែង ហើយបួង
-យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
-បោះបង់អក្សរខ្មែរ រៀនអក្សរយួន និង និយាយភាសាយួនគ្រប់ទីកន្លែង
-ប្រើសម្លៀកបំពាក់ដូចយួន
នៅក្នុងសេចក្តីប្រកាសនោះ បានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ ទោសប្រហារជីវិត។
ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមក ប្រជា រាស្ត្រខ្មែរមានការក្តៅក្រហាយជាពន់ពេក តែមិនហាន ប្រឆាំង ព្រោះបញ្ជារនេះដាច់ណាត់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេដែលជាពឹង ព្រះសង្ឃនិង ប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ាលើកយកបញ្ហានេះមក ពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជារ របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់ អាច់ជំទាស់បានឡើយ បើសិនជាអ្នកណាមួយហានតវ៉ា នឹងបញ្ជារនេះ ទាល់តែហានស្លាប់សិន។
ដោយអស់មធ្យោបាយក្នុងការ អង្វរក អុង ឡូវ កុំឲ្យអនុវត្តតាមបទបញ្ជារនេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា សូមលោកមេត្តាផ្ញើរសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បាន ជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះ ត្រពាំង បច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិត មកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជារ នេះ ។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារ ជូនព្រះចៅក្រុងហ្វេ។
ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹង សំណើររបស់ឧកញ៉ា។ ដូច្នេះតាមលក្ខន្តិកៈ គេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជី វិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះ អធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោក គ្មានការរារែក ក្នុងការប្រគល់ខ្លួន ឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។
ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះ រាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់និង ព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយ គ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោក ស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវ កុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយ ជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិនិងសាសនា។
យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាល ដាំទន្ទឹមគ្នាពីរដើម នៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជា រាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះ ត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់ បច្ចុប្បន្នននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួន យកទៅប្រហារជីវិតដែរ។
លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើម ម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់ បានធ្វើអ្វីៗទាំងអស់រហូតដល់ហ៊ានពលិកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិនិងសាសនាខ្មែរ។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះ ត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូប គោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។
ថ្វីត្បិតតែលោកឧកញ៉ាត្រូវយួនឈ្លានពាន ផ្តាច់ផ្តិលជីវិត ឲ្យលាចាកលោកនេះ អស់រយៈ ពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់ លោកនៅតែល្បីរន្ទឺក្រអូបសុះសាយ ក្នុងសង្គមខ្មែរ កម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារ ការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និង វិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុង ចលនាតស៊ូរបស់លោក ក្នុងអតីតកាលដែរ។
យើងខ្ញុំទាំងអស់គ្នាសូមកត់ ត្រាទុកនូវគុណូបការៈដ៏ធំធេងនេះ ក្នុងក្រ អៅបេះដូងរបស់យើងខ្ញុំជារៀងរហូត ហើយប្តេជ្ញាថា នឹងយកតាមគំរូវិរភាពរបស់លោកឧកញ៉ា ដើម្បីថែររក្សារកេរ្តិ៍ មត៌កដែលលោកបានបន្សល់ទុក ឲ្យបានគង់វង្ស ជានិរន្តរ៍តរៀងទៅ៕
ប្រភព៖http://www.merlkomson.com
ប្រភព៖http://www.merlkomson.com

