មនុស្សជាច្រើនប្រហែលពិបាកនឹងជឿថា គ្រាន់តែលក់តែជ្រក់ ដែលជាអាជីវកម្មខ្នាតតូចមួយប៉ុណ្ណោះ ហេតុអ្វីអាចរក ចំណូលបានដល់ទៅជាង ៣ពាន់ដុល្លារអាមេរិក? វាពិតជាពិបាកជឿមែន តែវាជាការពិត។
តាមការឱ្យដឹងពីម្ចាស់អាជីវកម្មនេះបានមានប្រសាសន៍ថា៖ ជាធម្មតា គាត់លក់តែជ្រក់កែវតូចបានប្រមាណជិត ២០០កែវ ក្នុងមួយថ្ងៃ ដោយលក់ក្នុងតម្លៃ ១,៥០០រៀលក្នុងមួយកែវ ហើយកែវធំវិញ គាត់អាចលក់បានជាមធ្យម៥០កែវក្នុងមួយថ្ងៃ ដែលមានតម្លៃ ២,៥០០រៀលក្នុងមួយកែវ។
ជាទូទៅ មានមនុស្សទៅតម្រង់ជួរគ្នារងចាំទិញតែជ្រក់របស់គាត់ពី ២ ទៅ ៤នាក់ជាប្រចាំ ហើយអតិថិជនដែលទៅទិញ តែជ្រក់ពីគាត់យកទៅទទួលទៀន ដោយសារតែ តែជ្រក់នោះមានរស់ជាតិឆ្ងាញ់ មានអនាម័យ និងមានតម្លៃសមរម្យ។
តាមការទូទាត់ គាត់អាចរកចំណូលបានប្រមាណ ៣ពាន់ដុល្លារអាមេរិកក្នុងមួយខែ ហើយក្រោយពីផាត់ថ្លៃដើមរួច គាត់អាច ចំណេញបានជាងពាក់កណ្តាល ដោយសារតែដើមទុនដែលចំណាយលើអាជីវកម្មនេះគឺចំណាយអស់តិចមែនទែន។
អត្ថបទដោយ៖ HUA
Songhua.businesscambodia@gmail.com
ប្រភព៖https://www.business-cambodia.com/article/28625




