តើសាស្ត្រាចារ្យមហាបរិញ្ញាច្បាប់ ផឹង តុន បណ្ឌិតច្បាប់ដំបូងគេជានរណា?


ត្រូវបានពួកខ្មែរក្រហមចាប់ខ្លួនពេលដែលលោកមានអាយុ៥៤ឆ្នាំ បណ្ឌិត ផឹង តុន មានស្រុកកំណើត នៅភូមិរកា ឃុំព្រៃស ស្រុកដង្កោ ខេត្តកណ្តាល។
លោកបានចូលរៀននៅសាលាបឋមសិក្សាឌូដាដឺឡាក្រេនៅភ្នំពេញ។ រៀមធ្យមសិក្សានៅវិទ្យាល័យស៊ីសុវត្តិ ហើយបានជាប់ឌីប្លូននៅឆ្នាំ ១៩៤៤ បន្ទាប់មកជាប់ប៉ាក់ឌុបនៅឆ្នាំ១៩៤៧ ផ្នែកទស្សនៈវិទ្យា ក្នុងឆ្នាំដដែល នោះក៏បានជាប់អាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅប្រទេសបារាំង ហើយពេលទំនេររៀនភាសារុស្ស៊ី។ នៅឆ្នាំ១៩៥១បានបញ្ចប់បរិញ្ញាបត្រច្បាប់ បន្ទាប់មកក៏រៀនថ្នាក់បណ្ឌិតច្បាប់ ហើយបានបញ្ចប់នៅឆ្នាំ១៩៥៤
ត្រូវបានបារាំងអញ្ជើញឱ្យបង្រៀនច្បាប់ នៅប៉ារីស និងនៅ ទូលូស តែមិនបង្រៀនទេ ក៏សុខចិត្តទៅបេះ ទំពាំងបាយជូទៅវិញ។  តែដើម្បីកសាងជាតិ និងដើម្បីជួបប្រពន្ធកូន គាត់បានត្រឡប់ មកខ្មែរ នៅថ្ងៃទី២៣ ខែ១២ ឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៦០ ដល់១៩៦៤ រស់នៅប្រទេសបារាំង។ នៅឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៨ត្រូវបានតែងតាំង ជាសា​កលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថែមទាំងមានឋានៈជារដ្ឋមន្ត្រីទៀតផង។ ក្នុង​ឆ្នាំ១៩៦៩ ត្រូវបាន​តែងតាំងជាទីប្រឹក្សាឧត្តមសិក្សា ហើយធ្វើជាគណៈ​កម្មាធិការបច្ចេកទេស​អម​ទីស្តីការនាយក​រដ្ឋមន្ត្រី។ នៅពេលនោះបារាំងបានឱ្យទៅរៀន​ប៉ុន្តែមិនទៅដោយនៅបន្តជា​នាយក​សាកល​វិទ្យាល័យ​ដដែលរហូតដល់ដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ។
នៅពេលនោះមិនដឹងថា លោកសាស្ត្រាចារ្យបណ្ឌិតទៅណាទេ ហើយធ្វើអ្វីទេ ប៉ុន្តែក្រោយមកគ្រាន់​តែដឹង​ថាលោកបានទៅរស់នៅប្រទេសបារាំង។ ការរស់នៅប្រទេសបារាំង ហើយមិនដឹងថា​លោករស់នៅ​ជាមួយ​អ្នកណានោះទេ។  លោកសាស្ត្រាចារ្យបានទំនងជារស់នៅទីក្រុងទូលូស និងនៅប៉ារីស ហើយ​គ្រា​នោះ​មានបារាំងគេទាក់ទង ប្រហែលជាឆ្នាំ ៧៣ ដើម្បីឱ្យគាត់ទៅបង្រៀននៅប៉ារីស និងនៅទូលូស ប៉ុនែ្ត​គាត់​ស្ម័គ្រចិត្តទៅបេះផ្លែទំពាំងបាយជូ នៅប័រដូរទៅវិញ។
ដោយមានការអំពាវនាវរបស់ខ្មែរក្រហមឱ្យបញ្ញវន្តចូលស្រុកដើម្បីកសាងជាតិមាតុភូមិ លោក សាស្ត្រាចារ្យ ដោយហេតុថាចង់ជួបប្រពន្ធកូនផង និងដើម្បីកសាងប្រទេសជាតិផង ដោយហេតុថាលោក​ស្រលាញ់​យុត្តិធម៌សង្គម លោកក៏បានមិលត្រឡប់មកកម្ពុជាវិញតាមការអំពាវនាវ នៅថ្ងៃទី២៣ ខែ១២ ឆ្នាំ១៩៧៥។
លោក សាស្ត្រាចារ្យមហាបរិញ្ញាច្បាប់រូបនេះមិនដឹងថាត្រូវខ្មែរក្រហមចាប់ខ្លួននៅថ្ងៃខៃឆ្នាំណានោះទេ តែគ្រាន់តែដឹងថា ក្នុងឯកសាររបស់ ស ២១ ថាពេលនៅជាប់ឃុំនៅទីនោះ លោកសាស្ត្រាចារ្យ​មានអាយុ៥៤ឆ្នាំ។ ហើយត្រូវបានសួរចំលើយ និងសំលាប់ចោលមិនដឹងថានៅគុកទួលស្លែងឬស២១ ឬក៏នៅជើងឯកនោះទេ ប៉ុន្តែនៅទួលស្លែងច្រើនជាង៕


ប្រភព៖http://bizdoctors.asia