ងួតទឹកអស់២ថ្ងៃ ទើបអ្នកស្រុកប្រាប់ថាទឹកស្រះនេះមាន...(នេះជារឿងពិតដែលគាត់បានជួប)



កាលពីម្សិលមិញក្នុង Status នៃ Facebook របស់បងប្រុស អឿន រស់នៅអមរើន បានសរសេរមួយចង់លោះព្រលឹងចេញមក ដែលក្រោយពីគាត់បានងួតទឹកក្នុងស្រះនេះអស់រយះពេល២ថ្ងៃទៅហើយ ទើបអ្នកភូមិនៅទីនេះដាច់ចិត្តប្រាប់ ពេលស្តាប់ហើយមហាសែនរន្ធត់ ហើយគាត់បានរៀបរាប់នូវអត្ថន័យដូចខាងក្រោមនេះ៖


និយាយពីថា ហួសចិត្ត ឯងហែលទឹកស្រះនេះលេងឡើង២ថ្ងៃមកហើយ ហើយអ្នកភូមិគាត់ឈរសម្លឹងរហូតទាល់តែយើងភ័យ ដល់តែថ្ងៃទី៣ទើបគាត់ដាច់ចិត្តប្រាប់ថា នៅក្នុងស្រះនេះ មានក្រពើ២ក្បាល គេឃើញច្រើនដងណាស់ ហើយថ្ងៃមុនបរទេសថតបានទៀត។ កាដុំឆែប ពូហ្អា តាំងពីថ្ងៃដំបូងម៉េចពូ មិនប្រាប់ មកប្រាប់អីពេលនេះទៅហើយ! គាត់ឆ្លើយថា ឃើញពួកអូនឯងក្លាហានខ្លាំង ពូសូមសរសើរ ។
ចង់និយាយថា ក្លាហានប្រកាច់យរអី ព្រលឹងហោះទៅសាច់អាចម៍អស់បានហើយពូអើយ! ពួកអូនមិនមែនមកថតរឿងនេសាទក្រពើរទេពូ!