ឃើញប្ដីធ្វើការហត់មិនសូវបានមកផ្ទះ ក៏ធ្វើម្ហូបយកទៅអោយ ពេលទៅដល់ទឹកភ្នែកហូរ……
ជំរាបសួរចា៎…! ថ្ងៃនេះខ្ញុំសូមមកនិយាយរឿងរាវដ៏សែនឈឺចាប់របស់ខ្ញុំមកអោយបងប្អូនស្ដាប់ ខ្ញុំនឹងប្ដីរៀបការជាមួយគ្នា7ឆ្នាំមកហើយ យើងទាំងពីកន្លងមកស្រលាញ់គ្នាណាស់យើងប្រើជីវិតរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ តែក្ដីស្រលាញ់ចាប់ផ្ដើមប្រួលប្រែបន្ទាប់ពីយើងមានកូនមួយ បន្ទាប់ពីមានកូនមួុខ្ញុំមិនសូវយកចិត្តទុកដាក់នឹងការថែសម្រស់អ្វីឡើយ ប្ដីខ្ញុំក៏គេមិនថាអ្វី ឡើយរហូតច្រើនថ្ងៃកន្លងផុតទៅគេក៏ចាប់ផ្ដើមធុញមុខខ្ញុំបន្តិចម្ដងៗ…
រឿងនេះកើតឡើងកាលពី1ឆ្នាំមុន ព្រោះប្ដីខ្ញុំគេចូលចិត្តប្រាប់ថាមិនបានមកញាំបាយផ្ទះ សម្រាក់នៅកន្លៃងធ្វើការ ខ្ញុំក៏មិនបានគិតអ្វីឡើយព្រោះជឿរចិត្តប្ដី ដល់ថ្ងៃមួយខ្ញុំក៏បានធ្វើម្ហូបដែលប្ដីចូលចិត្តយកទៅអោយដល់កន្លែងធ្វើការ…
ពេលទៅដល់កន្លែងប្ដីធ្វើការមើលឃើញថាគ្មានមនុស្សនៅខ្ញុំក៏ទៅសួរអ្នកយាម អ្នកយាមសួរថាក្មួយគឺជាប្រពន្ធរបស់គេពិតមែនហ៎.? តាមពិតប្ដីរបស់នាងលួចមានអីអីជាមួយភ្នាក់ងាក្រុមហ៊ុន បន្ទាប់ពីចេញការងារពីពួកគេតែងតែទៅញាំបាយនឹងទៅដើលេងបន្តរាល់ថ្ងៃ នាងនៅមិនទាន់ដឹងទៀតហ៎.?
បន្ទាប់ពីខ្ញុំបានស្ដាប់រឿងរាវនេះហើយ ទឹកភ្នែកខ្ញុំហូរឈរសឹងមិនជាប់ដី ស្មានមិនដល់សោះថាប្ដីហានធ្វើបែបនេះ ចឹងហើយបានជាពេលខ្ញុំបោកខោអាវអោយប្ដីតែងតែធំក្លិនទឹកអប់ចំម្លែក ហើយមួយរយះនេះគេមិនសូវមានអីអីជាមួយខ្ញុំសោះ សូម្បីតែប៉ះខ្លួន…
ខ្ញុំឈរយំគិតអ្វីមិនចេញឡើយ ក្រោយមកអ្នកយាមក៏បាននិយាយថា “ឈប់យំទៅក្មួយស្រីមុខមាត់ក្មួយក៏ស្អាត គ្រាន់តែតែងខ្លួនបន្តិចបន្តួចស្អាតជាងសង្សារបស់ប្ដីនាងផង ឈប់យំហើយជូតទឹកភ្នែកទៅរកមនុស្សដែលស្រលាញ់យើងយ៉ាងពិតប្រាកដ…
បន្ទាប់ពីស្ដាបសម្ដីគាត់ហើយធ្វើអោយខ្ញុំភ្ញាក់ខ្លួនឡើង មានអីរាល់ថ្ងៃមានគេមកញ៉ែរខ្ញុំច្រើនតើតែខ្ញុំមិនខ្វល់ព្រោះខ្ញុំមានប្ដីរួចហើយតែ ពេលនេះប្ដីខ្ញុំគេទៅហើយ ខ្ញុំក៏ត្រូវតែទៅរកមនុស្សដែលស្រលាញ់ខ្ញុំដូចគ្នា…
គេហានដាច់ចិត្តទៅរកស្រីថ្មីបាន រឿងអ្វីដែលខ្ញុំមិនហានកាត់ចិត្ត មែនទេបងប្អូន..?
ប្រភព៖http://www.allowcopy.com/open/?url=http:\/\/tv2fb.net\/archives\/3758




