ម៉ាក់​តែង​និយាយ​ថា «មិន​អី​ទេ មិន​អី​ទេ» ជាពាក្យដែលធ្វើឱ្យខ្ញុំសោកស្តាយមួយជីវិត....



សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​ពី ​ហាង​លក់សម្ភារះសំរាប់​ពិធី​រៀបការ និង​ពិធី​បុណ្យសព​មួយ​ដែលឈ្មោះ ថា«ដៃគូ​​ជីវិត» ហាងនេះបានបង្កើតឡើងក្នុង ២០០៨។ ដៃគូ​​ជីវិត បាន​រៀប​ចំកម្មវីធីមួយ​អោយអតិថិជន
សរសេរ​សំបុត្រ​ ​អារម្មណ៍​ពីការដឹងគុណឬការសោកស្តាយដែលបាត់បង់ទៅឱ្យសាច់ញាតិ ។


សំបុត្រដែលបានសរសេរ ត្រូវធ្វើការជ្រើស ដើម្បីផ្ញើទៅឱ្យយ​អ្នក​គូរ​រូប​តុក្កតា និង​ធ្វើ​ជា​គំនូរ​ជីវចល
ដើម្បីឆ្លុះបព្ចាំាពីអត្តន័យរបស់សំបុត្រ។សំបុត្រដែលជ្រើសរើសបានលើកនេះគឺរបស់ លោក Futurama Chiyo ដែល អាយុ 54 ឆ្នាំ​បានសរសេរជូនទៅអ្នកម្តាយជាទីស្រឡាញ់របស់គាត់​ដែលបានចាកចេញ​បីគាត់គ្មានថ្ងៃត្រឡប់វីញ។សំបុត្រដែលគាត់សរសេលើប្រធានបទថា "ជង្គង់របស់ម្តាយ"។

សូមអានអត្តបទគាត់ទំាងអស់គ្នា៖

នៅឆ្នំា២០០០ ឪពុករបស់ខ្ញំុបានឆ្លាក់ខ្លួនឈឺជាទំងន់ ម៉ាក់ជាទទួលបន្ទុកមើលការថែរក្សា ពុករាល់ថ្ងៃ ម៉ាក់ គាត់តែងតែ អៀវពុកឡើងចុះជណ្តើររាល់ថ្ងៃ។រហូតដល់ថ្ងៃមួួយខ្ញំុមកទាន់ ខ្ញំុសូមជួួយគាត់ ប៉ន្តែគាត់ថា​ មិនអីទេ កូនមកពីធ្វើការហត់ កូនទៅងូតទឹក រួចញំុាអាហារហើយសំរាកម៉ាក់អាចមើលពុកឯងបានហើយ គាត់និយាយទំាងមុខញញ្ញឹម។



ពីរបីថ្ងៃបន្ទាប់ ម៉ាក់ត្រូវជូនពុកទៅពេទ្យព្រោះដល់ថ្ងៃណាត់ គាត់បានជិះកង់ ដុបពុក ពីក្រោយ ដោយមិនប្រយត្ន័ គាត់ភ្លេចមើលភ្លើងស្តុប គាត់ក៏ត្រូវឡានបុកស្លាប់។មុនពេលកើតហេតុ
ខ្ញំុមានអារម្មណ៏ដូចជាផ្លែក ក៏បានcalled និយាយជាមួួយម៉ាក់ ហើយបានប្រាប់ម៉ាក់ថា បើម៉ាក់
អស់កំល្លាំងមិនបាច់អៀវប៉ាឡើងចុះទេ នំាអោយម៉ាក់បាក់កំល្លាំងនិងឈឺចង្កេះ ស្មា និងជង្គង់
ប៉ុន្តែម៉ាក់បានឆ្លើយថា ម៉ាក់នូវមានសុខភាពល្អទេកូន មិនបាច់បារម្ភពីពុក និងម៉ាក់ កូនខិតខំធ្វើការទៅបានហើយ។
ខ្ញុំ​គ្មាន​ថ្ងៃ​ភ្លេច​រូបភាព​នៅ​ពេល​ដែល​ខ្ញុំ​បើក​ថត​ទូ​ក្នុង​បន្ទប់​ម៉ាក់​ឡើយ។ នៅ​ខាង​ក្នុង​បន្ទប់​ម៉ាក់ មាន​ខ្សែ​រឹត​ជង្គង់ ក្រណាត់​រឹត​ជង្គង់ ដែល​គាត់​ធ្លាប់​បាន​ប្រើ​ជា​ច្រើន។


ម៉ាក់​តែងតែ​និយាយ​ថា «មិន​អី​ទេ មិន​អី​ទេ» ទាំង​​ម៉ាក់​ភាពអត់ធន់​លំបាក​នឹង​ការ​ឈឺ​ចាប់ ប៉ុន្តែ​​ខ្ញុំ​បែរ​ជា​មិន​បាន​ជួយ​អ្វី​ដល់​ម៉ាក់​បន្តិច​សោះ ខ្ញុំ​មាន​អារម្មណ៍​ខុស​ឆ្គង​ខ្លាំង​ណាស់។ហើយពាក្យថា «ម៉ាក់អត់​​ឈឺ​ស្មា​ទេ» នេះ​ក៏​ជា​ពាក្យ​កុហក​មួយ​ម៉ាត់​ទៀត​​របស់​ម៉ាក់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​គិត​កាន់​តែ​ឈឺ។

 គាត់បន្តសរសេបន្តថា
«ប្រសិនបើថ្ងៃណាមួយសំរាប់ខ្ញុំនឹងទៅរស់នៅជាមួយម្តាយ ខ្ញុំនឹងជួយម៉ាស្សាជង្គង់របស់គាត់​ខំ្ញុសូមអរគុណម៉ាក់ខ្លាំងណាស់ "
អ្នកសម្លឹងមើលទៅមើលមនុស្សដែលនៅជិតអ្នកហើយចាប់ផ្តើមសួរខ្លួនឯងថា បានធ្វើអ្វីខ្លះនូវសំរាប់ពួួកគាត់?