ក្នុងរបាយការណ៍ក៏ឃើញមានវត្តមានលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាផងដែរ ដោយលិខិតឆ្លងដែនប្រទេសកម្ពុជាអាចប្រើសម្រាប់ធ្វើដំណើរទៅប្រទេសចំនួន ៤៩ ដោយមិនបាច់សុំទិដ្ឋាការ។ ប្រទេសទាំង ៤៩ រួមមានដូចជា ប្រទេសបង់ក្លាដេស, ដូមីនីកា, អេក្វាទ័រ, អេហ្សីប, ហៃទី, ឥណ្ឌា, អ៊ីរ៉ង់, កេនយ៉ា, គុយវ៉ែត, ម៉ាកាវ, ម៉ាល់ឌីវ រួមទាំងប្រទេសដែលជាសមាជិកអាស៊ានជាច្រើនទៀត។
ចំណុចនេះជួយឲ្យលិខិតឆ្លងដែនកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ ៧៨ ជាមួយនឹងលិខិតឆ្លងដែនប្រទេស ហ្គីណេប៊ីសៅ, ឥណ្ឌា, វៀតណាម, ឆាដ និង ប្រទេសទួរមេនីស្ថាន។ ដោយឡែកបើគិតលើលេខរៀងទោលវិញលិខិតឆ្លងដែនកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១៦៥៕
ប្រភព៖ Passport Index និង សប្បាយ

