ជាពិតយើងមិនអាចវាយតំម្លៃមនុស្សម្នាក់ដែល យើងមិនដែលស្គាល់តែសំបកក្រៅពេលជាក់ស្តែង
តាមរយះវីដេអូខ្លីបមួយត្រូវបានគេបង្ហោះក្នុង YouTube មានចំនួនអ្នកមើលរហូតដល់5,035,415 views បានដាក់ចំនងជើងថា"don't judge people you don't know ( you will cry after watching )"
តោះអានទំាងអស់គ្នា៖
មានបុរសអនាថាម្នាក់គ្មានផ្ទះសម្បែងទេ គាត់តែងតែមកដេកនៅមុខតូបលក់អីវ៉ាន់ របស់គេរាល់យប់។ពេលព្រឹកឡើង បុរសអនាថានេះ ត្រូវបានម្ចាស់តូប ដេញ និងជេរអោយចេញពីមុខតូបរបស់គាត់។
បុរសអនាថាចេញពីកន្លែងតូបនេះនៅពេលព្រឹក យប់ទ្បើងគាត់មកដេកវីញ ដូចសព្វមួយដង
គាត់ត្រូវបានគេដេញ ចាប់ពីថ្ងៃនោះមកបុរសអនាថាលែងមកដេកមុខតូបនេះទៀតហើយ
បានធ្វើអោយម្ចាស់តូបមានការឆ្ងល់ ហេតុអីបាត់បុរសអនាថានេះទៅណា?
បន្ទាប់ពីគិតក្នុងចិត្តរួចគាត់ក៏បានបើកកាម៉ារ៉ាមើល គាត់ក៏ឃើញសកម្មភាព បុរសអនាថានេះតែងតែជួយមើលថែរក្សា ការពារតូបរបស់គាត់នៅពេលយប់ ពីអ្នកស្រវឹងស្រាចូលមកជុះនោមមុខតូប ។
គាត់បានបើកមើលថ្ងៃចុងក្រោយដែលគាត់បានដេញបុរសអនាថាគាត់មានអារម្មណ៏សោកស្តាយ និងតក់ស្លុតយ៉ាងខ្លាំង ហើយធ្វើអោយគាត់ស្រក់ទឹកភ្នែកមិនដឹងខ្លួន ដោយសារឃើញសកម្មភាព
របស់បុរសអនាថា បានព្យាយាមប្រយុទ្ធជាមួយចោលដែលកំពុងលួចគាស់តូប
ជាអរកុសល បុរសអនាថាត្រូវចោលចាក់ស្លាប់នៅមុខតូបរបស់គាត់
....នេះហើយជាហេតុផលដែលបាត់មុខបុរសអនាថាតំាងពីយប់តើតហេតុ..
ទស្សនាវីដេអូខាងក្រោម៖
អត្តន័យអប់រំ៖
-សូមកុំវិនិច្ឆ័យមនុស្សដែលអ្នកមិនបានស្គាល់តែសំបកក្រៅ
តើបងប្អូនគិតយ៉ាងមិចដែលចំពោះអត្តបទនេះ?



