លោក មាស ឬទី្ធ ដែលធ្លាប់បានឃើញនៅតាមកញ្ចក់ទូរទស្សន៍ជាបុគ្គលស្អាតស្អំ មានវិជ្ជាជីវៈត្រឹមត្រូវ ឥឡូវត្រូវបានអតីតបុគ្គលិករបស់លោកផ្ទាល់ បង្ហោះសារហែកកេរ្តិ៍រិះគន់លោកថា ជាប់ពាក់ព័ន្ធ នឹងការប្រព្រឹត្តអំពើពុករលួយនៅខេត្តរតនគីរី ។ ជាការឆ្លើយតបលោក មាស ឬទី្ធ បាននិយាយនៅមុខកញ្ចក់ទូរទស្សន៍ហង្សមាស នាព្រឹកថ្ងៃទី៩ ឧសភា ២០១៧ នេះថា «មាសសុទ្ធ មិនខ្លាចភ្លើង ខ្លាចតែចោរលួច តែប៉ុណ្ណោះ» ។
ជាមួយគ្នានេះដែរលោកលោកមាស ឬទី្ធ បានសរសេរតប Comment វិញថា ៖ លោកហេងនេះ ខ្ញុំបានបញ្ឈប់ពីការងារ ដោយសារតែកន្លងមកការងារនៅខេត្តរតន:គីរី បុគ្គលនេះល្បែងសីសងផ្កាប់មុខ ដើរខុសពីវិជ្ជាជីវ:អ្នកសារព័ត៌មានហង្សមាសត្រូវបានបញ្ឈប់… ឥឡូវបុគ្គនេះកំពុងបង្ខូចកិត្តិយស យើង និងប្រើប្រាស់ផ្លូវច្បាប់ក្នុងករណីចាំបាច់ បើសិនជាប៉ះពាល់ក្នុងករណីធ្ងន់ធ្ងរ.. យើងកំពុងសង្កេតបុគ្គលនេះបន្តទៀត…ខ្ញុំមាស ឬទី្ធ មិនខ្លាចប្រឈមការពិត ។
ការថ្លែងរបស់លោកមាស ឬទ្ធី បែបនេះបន្ទាប់ពីឈ្មោះ Heng Ratanak ដែលគេស្គាល់ថា ជាអតីតបុគ្គលិកទូរទស្សន៍ហង្សមាស ប្រចាំខេត្តរតនៈគិរី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៥ ឧសភា ថា តើមានមនុស្សប៉ុន្មាននាក់ដែលស្គាល់មុខម្នាក់នេះ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស គឺស្គាល់មុខម្នាក់នេះច្បាស់ណាស់តែមិនស្គាល់ចិត្តទេ ហើយប្រជាពលរដ្ឋច្រើនណាស់ ដែលឲ្យតំលៃម្នាក់នេះ សូម្បី តែខ្ញុំកាលពីមុនក៏ឲ្យតំលៃដែរ តែចុងក្រោយទើបខ្ញុំដឹងថា មនុស្សម្នាក់នេះ មិនល្អដូចការគិតរបស់ខ្ញុំ ហើយក៏មិន ល្អដូចការគិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរ ។ ការពិតនិងលាតត្រដាងនៅពេលក្រោយទៀត ។
អតីតបុគ្គលិកទូរទស្សន៍ហង្សមាស ប្រចាំខេត្តរតនៈគិរីបន្តថា ក្នុងនាមខ្លួនជាអ្នកធ្វើការឲ្យគេ គឺមិនស្រួលទេ ពេលធ្វើការបានល្អគេសរសើរ តែពេលធ្វើមិនល្អគេស្តីបន្ទោស ហើយថ្ងៃណាដែលយើងអស់ប្រយោជន៍សំរាប់គេ គេដេញក្បាលយើងចោល បើគិតទៅមិនស្មើរសត្វមួយក្បាលផង ទោះបីសត្វនៅពេលគេប្រើអស់ចិត្តគង់តែគេដឹងគុណវាខ្លះ តែមនុស្សវិញគឺមិនដូចសោះ ។
សុំមិនធ្វើអត្ថាធិប្បាយច្រើន សូមប្រិយមិត្តមើល ការឆ្លើយតបគ្នា ពាក់ព័ន្ធនឹងបញ្ហារឿងខាងលើតាមរយះការ Capture រូបភាពខាងក្រោមនេះ ៖
ប្រភព៖ Angrut











